យល់ស្របអត់? លោក Solskjaer ពន្យល់ពីការសម្រេចចិត្តដ៏លំបាក ក្នុងការដាក់ឲ្យកីឡាកររូបនេះចូលលេងកាលពីយប់មិញ

//s9.kh1.co/c6/c6be92bdb7d70ae92f722eb3fa20bf54b5b64a04.jpg
កីទ្បា

 ១៧-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Solskjaer ថាលោកសម្រេចចិត្តទាំងលំបាក មុននឹងដាក់ឲ្យ Maguire ចូលលេង។

អង់គ្លេស៖​ អ្នកចាត់ការទូទៅក្រុម Manchester United លោក Ole Gunnar Solskjaer ថាលោកសម្រេចចិត្តទាំងលំបាកមុននឹងដាក់ឲ្យខ្សែការពារ Harry Maguire ចូលលេងទល់នឹង Leicester City កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ Man Utd បានទទួលរងនូវការបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើងរបស់ក្រុម Leicester កាលពីយប់មិញ ចំណេកឯ Maguire ក៏ត្រូវបានគេរិះគន់ជាច្រើនផងដែរកាលពីយប់មិញ ដោយសារការបង្ហាញទម្រង់លេងពុំសូវបានល្អរបស់គេ។

កីឡាករ Harry Maguire
កីឡាករ Harry Maguire

លោក Solskjaer បាននិយាយថា៖

ការសម្រេច​ចិត្តដាក់ឲ្យ Maguire ចូលប្រកួតកាលពីយប់មិញគឺពិតជាពិបាកខ្លាំងណាស់ ព្រោះតែគេទើបតែបញ្ចប់ភារកិច្ចជួយក្រុមជម្រើសជាតិអង់គ្លេស ហើយវិលត្រលប់មកទីនេះវិញដោយពុំទាន់បានហ្វឹកហាត់គ្រប់គ្រាន់នៅឡើយទេ។ មួយវិញទៀត គេក៏គ្មានប្រតិកម្មអ្វីទេពេលដែលខ្ញុំជ្រើសរើសគេឲ្យចូលរួមប្រកួត ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តដាក់គេឲ្យលេងតែម្តងទៅ៕

Ole Gunnar Solskjaer

ប្រភពMetro

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T