ភ្នំពេញ ៖ សពបុរសម្នាក់ ដែលគេមិន ទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ ក្នុងថ្លុកឈាមតាមទំនប់ កប់ស្រូវក្នុងភូមិត្រញំងរាំងខាងកើត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលា ម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៣ ប៉ុន្ដែ រហូតមកដល់ព្រឹកថ្ងៃទី ១៣ ខែសីហា នេះ សមត្ថកិច្ចមិនទាន់អាច ស្វែងរកអត្ដសញ្ញាណជនរងគ្រោះ នៅឡើយទេ ហើយមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យស្លាប់យ៉ាងអណោចអធមនេះ ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋាន ជនរង គ្រោះមានសម្បុរខ្មៅស្រអែម កម្ពស់ ប្រហែល ១,៧០ម៉ែត្រ ស្លៀក ខោជើងវែង អត់អាវ អាយុចន្លោះពី ២៧ ទៅ៣០ឆ្នាំ ។ បើយោងតាមប្រជាពលរដ្ឋ ដែលឃើញសពជនរង គ្រោះនេះ អ្នកខ្លះដាក់ការសង្ស័យលើគ្រោះថ្នាក់ចរាចរ ដែលអាចបណ្ដាលមកពី រថយន្ដបុកស្លាប់ រីឯអ្នកខ្លះ ទៀត សង្ស័យលើអំពើឃាតកម្ម ដែលកើតចេញពីការសម្លាប់ជនរងគ្រោះ នៅកន្លែងផ្សេងរួចហើយយកមក ទម្លាក់នៅចំណុចកើតហេតុនេះ ។ យ៉ាងណាក៏ដោយសមត្ថកិច្ចតាមរយៈសារព័ត៌មាន សូមអំពាវនាវដល់ ប្រជាពលរដ្ឋណាដែលបាត់បងប្អូន ឬសាច់ញាតិដែល បង្ហាញភិនភាគដូចខាងលើនេះ សូមមកពិនិត្យសព ដែលតម្កល់ទុកនៅវត្ដទឹកថ្លា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]