កាន់តែជឿនលឿន ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បច្ចុប្បន្នចាប់ផ្ដើមកញ្ជ្រោលឡើងនៅកម្ពុជា

//s9.kh1.co/0a/0a0bb581c2f0f952885e281741288b237ba92b49.jpg
សង្គម

 ១៧-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ភ្នំពេញ៖ អស់រយៈពេលប្រមាណជាជិត ១ទសវត្សរ៍មកហើយ ដែលធនាគារជាតិនៃកម្ពុជាបានពាំនាំនូវបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬឌីជីថល ដែលបច្ចេកវិទ្យានេះពិតជាបានសម្រួលដល់ភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទូរទាត់សាច់ប្រាក់ភ្លាមៗ ដោយមិនបាច់ចំណាយពេលវេលាទៅកាន់ធនាគារដូចមុនឡើយ។

ភ្នំពេញ៖ អស់រយៈពេលប្រមាណជាជិត ១ទសវត្សរ៍មកហើយ ដែលធនាគារជាតិនៃកម្ពុជា បានពាំនាំនូវបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬឌីជីថល ដែលបច្ចេកវិទ្យានេះពិតជាបានសម្រួលដល់ភាពងាយស្រួលសម្រាប់ប្រជាជន ក្នុងការទូរទាត់សាច់ប្រាក់ភ្លាមៗ ដោយមិនបាច់ចំណាយពេលវេលាទៅកាន់ធនាគារដូចមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់តែពិសេសដោយសារតែវិបត្តិកូវីត១៩ផងនោះ ការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ប្រើត្រឹមតែទូរស័ព្ទដៃបានជួយការពារប្រជាជនខ្មែរជាច្រើនពីការរីករាលដាលនៃជំងឺកូវីត១៩ជាច្រើនករណី ដោយមិនបាច់ចាប់កាន់សាច់ប្រាក់នៅក្នុងដៃផ្ទាល់ទៀតផង។

រូបតំណាង
រូបតំណាង

ការមានសន្ទុះនៃការប្រើប្រាស់ប្រព័ន្ធទូរទាត់តាមរយៈទូរស័ព្ទដៃ មិនត្រឹមតែមានសុវត្ថិភាព មិនបាច់មានសាច់ប្រាក់ផ្ទាល់ក្នុងខ្លួនក៏អាចធ្វើការចាយវាយបាននោះ ត្រូវបានគេដឹងថាមានប្រយោជន៍ជាច្រើនដូចជា

-ការទូទាត់ប្រាក់ចេញពីប្រព័ន្ធពីចំងាយ លឿន ឆាប់រហ័ស និងមានសុវត្ថិភាព

-អាចទូរទាត់ចំណាយលើថ្លៃសិក្សា សាលារៀន អ៊ីនធើណេត បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ  ការទិញទំនិញផ្សេងៗជាច្រើនទៀត

-មានភាពងាយស្រួលនៅក្នុងការទូទាត់សម្រាប់អ្នករកស៊ីនៅក្នុងប្រព័ន្ធអនឡាញ

-ចាយវាយសាច់ប្រាក់លើការបញ្ជាទិញទំនិញពីក្រៅប្រទេសយ៉ាងងាយស្រួល។

រូបតំណាង
រូបតំណាង

ការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកពិតជាមានភាពជឿនលឿន និងងាយស្រួលក៏ពិតមែន តែអ្វីដែលធ្វើឱ្យមានចំនួនអ្នកប្រើប្រាស់ច្រើនខ្លាំងនោះ គឺបណ្តាលមកការប្រើប្រាស់ប្រព័ន្ធទូទាត់កម្មវិធីទូរស័ព្ទដៃដែលមានចំនួនអ្នកប្រើប្រាស់ច្រើន មានការជឿទុកចិត្ត និងមានភាពងាយស្រួលឆាប់រហ័ស ដែលមានតែក្នុង « កម្មវិធីអេស៊ីលីដាម៉ូបាល » តែមួយគត់។

ការប្រើប្រាស់ « កម្មវិធីអេស៊ីលីដាម៉ូបាល » របស់ធនាគារអេស៊ីលីដា ដែលគេគ្រប់គ្នាស្គាល់ថាជាធនាគារដែលទទួលបានការជឿទុកចិត្តជាងគេទាំងវិស័យរដ្ឋ ឯកជន និងមានប្រជាជនខ្មែរប្រើប្រាស់ច្រើនជាងគេបង្អស់ អាចទទួលបានផលប្រយោជន៍ជាច្រើនរាប់មិនអស់ដូចជា ៖

អេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល

-ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដាម៉ូបាល ។

-កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។

-កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។

-អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។

-មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet

អេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T