អេមហួស! Firmino ស៊ុត Hat-trick លើកដំបូងនៅរដូវកាលនេះល្អដូចផ្កា ខណៈ Liverpool លត់ Watford​ ៥-០(មានវីដេអូ)

//s9.kh1.co/ca/cad602a8fb66b2c9da50b7dd2cf3f96f4db9b61f.jpg
កីទ្បា

 ១៧-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Liverpool បានទទួលជ័យជម្នះទៅលើ Watford ក្នុងលទ្ធផល ៥ ទល់នឹង ០

បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Watford បានបើកទ្វាកីឡដ្ឋាន Vicarage Road របស់ខ្លួនទទួលស្វាគន៍ក្រុមភ្ញៀវ Liverpool នៅក្នុងជំនួបវគ្គសន្សំពិន្ទុក្របខណ្ឌ Premier League សប្តាហ៍ទី ០៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ តាមរយៈការប្រកួតយើងឃើញថា ខាងក្រុម Liverpool បានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះខ្លាំងមែនទែន, រហូតដល់បញ្ចប់ការប្រកួតពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Watford ក្នុងលទ្ធផល ៥ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គិតមកត្រឹមពេលលនេះ Liverpool កំពុងឈរនៅលេខរៀងទី ២ ជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៨ ប្រកួតពួកគេឈ្នះ ៥ និង ស្មើ ៣ មាន ១៨ ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Chelsea តែ ១ ពិន្ទុប៉ុណ្ណោះ។ ចំំណែកឯក្រុម Watford វិញកំពុងឈរនៅលេខរៀងទី ១៦ ក្រោយឆ្លងកាត់ ៨ ប្រកួត, ពួកគេឈ្នះ ២ ស្មើ ១ និង ចាញ់ ៥ មាន ៧ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Sadio Mane ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យក្រុម ហង្សក្រហមនៅនាទីទី ៨, មុនពេល Roberto Firmino រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) ពោលគឺនៅនាទីទី ៣៧, ៥២ និង ៩០+១, ចំណែកឯ ១ គ្រាប់ទៀតគឺជាការស៊ុតបញ្ចូលទីដោយ Mohamed Salah នៅនាទីទី ៥២៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T