ទ្រាំលែងបានហើយ! ក្រោយ Man UTD ចាញ់ Leicester តារាឆ្នើមរូបនេះបានបង្ហាញអារម្មណ៍ខកចិត្ត និងរិៈគន់ក្រុមខ្លួនឯងថា...

//s9.kh1.co/1c/1cbaf825906022954ac7e2b08522dff151826dd5.jpg
កីទ្បា

 ១៧-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Pogba បានបង្ហាញអារម្មណ៍ថា សមហើយដែលក្រុមខ្លួនបានចាញ់នូវការប្រកួតនេះ

បរទេស៖ កីឡាករ Paul Pogba មិនអាចលាក់អារម្មណ៍ខកចិត្តរបស់ខ្លួនបានទេ បន្ទាប់ពីក្រុម Manchester United បានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Leicester City  កាលពីយប់ថ្ងៃ សៅរិ៍ កន្លងទៅ, ក្នុងនោះរូបគេបានសារភាពថា ការបរាជ័យរបស់ក្រុមខ្លួននៅក្នុងក្របខណ្ឌ Premier League នេះគឺពិតជាស័ក្តិសមហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រុមបិសាចក្រហម នៅពេលចាប់ផ្តើមការប្រកួតដំបូងសម្រាប់រដូវកាល ២០២១-២០២២ ពួកគេពិតជាធ្វើបានល្អមែនទែន, ប៉ុន្តែផ្ទុយមកវិញនាការប្រកួត ៣ លើកចុងក្រោយ ពួកគេគឺធ្វើមិនបានល្អនោះទេ ដោយក្នុងនោះពួកគេបានចាញ់ទាំងអស់។ យ៉ាងណាមិញ Man UTD បានឃ្លាតចេញពីតារាងចំណាត់ថ្នាក់នៃក្រុមកំពូលទាំង ៤ ហើយ ក្រោយបរាជ័យ ៤-២ នៅទឹកដី King Power យប់មិញ។

Paul Pogba
Paul Pogba

ថ្លែងប្រាប់សារព័ត៌មាន BBC, Pogba បានរៀបរាប់ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖

និយាយឱ្យស្មោះត្រង់ទៅ, យើងបានឆ្លងកាត់ការប្រកួតប្រភេទនេះអស់រយៈពេលជាយូរមកហើយ។ យើងមិនអាចរកឃើញដំណោះស្រាយទាល់តែសោះ, ជាក់ស្តែងដៃគូប្រកួតអាចស៊ុតមកលើយើងងាយៗ, វាជាគ្រាប់បាល់ដ៏ល្ងីល្ងើរបំផុត។ យើងត្រូវការលេងដោយមានភាពចាស់ទុំជាងមុន, លេងជាមួយបទពិសោធន៍ដែលយើងមាន ហើយអ្វីដែលល្អបំផុត គឺយើងត្រូវលេងដោយទំនុកចិត្ត។ ពួកយើងត្រូវការស្វែងរកចំណុចខ្វះខាត, ហើយពួកយើងក៏ត្រូវការផ្លាស់ប្តូរផងដែរ៕

  កីឡាករ Paul Pogba

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T