ក្រោយល្បី​ថា សុះម៉ាច​ ពី​ឯកឧត្តម​ ធ្លាក់​ខ្លួន​រក​ក្តាម​ខ្យង​ពេលនេះ លោកដាក់ផាំងៗវិញថា…

//s9.kh1.co/d3/d3723e54e078ff550bf031c12bb8c870997a6798.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ៦ល្ងាច · ២ ឆ្នាំមុន

ក្រោយល្បី​ថា សុះម៉ាច​ពី​ឯកឧត្តម​ ធ្លាក់​ខ្លួន​ទៅ​រក​ក្តាម​ខ្យង​តាម​ស្រែ​យក​មក​ហូប ពេលនេះ លោកឆ្លើយតបបែបនេះ

រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងសម្លេងផ្អែមពិរោះរណ្តំដួងចិត្តប្រិយមិត្តមិនចេះជិនណាយ លោក សុះ ម៉ាច កាលពីថ្មីៗនេះ ធ្លាយព័ត៍មានថា លោកធ្លាក់ខ្លួនពីឯកឧត្តម​ ទៅរកក្តាមខ្យងតាមវាលស្រែ ដើម្បីយកធ្វើជាម្ហូប ជាមួយគ្នានេះ រូបលោកផ្ទាល់ក៏ទទួលចំណុចនេះផងដែរ ព្រោះតែវិបត្តិកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនេះ ក្នុងបទសម្ភាសន៍មួយជាមួយលោក អ៉ឹម ជីវ៉ា ទាក់ទិននឹងរឿងនេះដែរ លោក សុះ ម៉ាច បានបញ្ជាក់ថា លោកមិនបដិសេធនូវអ្វី ដែលមនុស្សមួយចំនួនបាននិយាយនោះទេ គឺក្នុងកំឡុងកូវីដ១៩នេះ​ លោកពិតជាមានបញ្ហាមែន ចំពេលដែលសេដ្ឋកិច្ចគ្រួសារលោកចំណាយអស់ កូវីដ១៩ ក៏មកដល់ ការងារក៏ត្រូវបញ្ចប់ ស្អីក៏ត្រូវចប់ តែយ៉ាងណា លោកជួបវិបត្តិមែន តែលោកនៅតែតស៊ូ។

ចំពោះព័ត៍មានថា លោកធ្លាក់ខ្លួនទៅរកក្តាមខ្យងតាមវាលស្រែនេះ លោក សុះ ម៉ាច បានលើកឡើងទាំងចិត្តក្តៅឆេវដូច្នេះថា៖ ជីវិតរបស់លោក ប្រែប្រួលទៅតាមកម្មវាសនា។ បុណ្យស័ក្តិ ទ្រព្យធន ជារបស់ក្រៅខ្លួននោះទេ កិត្តិយសកេរ្តិ៍ឈ្មោះ សច្ចៈធម៌គុណធម៌ជារបស់សំខាន់ដែល លោកមិនអាចខ្វះបាននឹងត្រូវតែថែរក្សា។ ហើយលោកអរគុណដល់អ្នកដែលមកគាំទ្រហាងសំនៀងមាសរបស់លោកហើយ វាយប្រហារនិង ប្រមាថលោកក្រោយខ្នងថ្ងៃនេះ។

លោកបន្តទៀតថា៖

ខ្ញុំរស់នៅសម្របសម្រួលខ្លួនទៅតាមទីកន្លែង ពេលវេលាដោយសុច្ចរិតទៀងត្រង់និងថ្លៃថ្នូរ ។បើនិយាយពីការរកត្រីក្តាមកង្កែបជានិស្ស័យរបស់ខ្ញុំពីកំណើតផងដែរ ខ្ញុំមិនបានខ្វល់និងសំដីប្រមាថរបស់អ្នកនោះទេ ព្រោះមានតែអ្នកម្នាក់គត់ដែលមកហាងខ្ញុំហើយប្រមាថមាក់ងាយលើខ្ញុំ។

លោក សុះ ម៉ាច

ក្នុងនោះ តារាចម្រៀងសម្លេងផ្អែមរណ្តំដួងចិត្តទស្សនិកជនរូបនេះ បន្ថែមទៀតថា៖

ប៉ុន្តែខ្ញុំមានមនុស្សគ្រប់ស្រទាប់ វណ្ណៈ គ្រប់ទិសទី ជួយខ្ញុំទាំង ថវិកា សម្ភារៈ មតិយោបល់ ទើបខ្ញុំមានឱកាសបើកហាងនិងពង្រីកហាង ដើម្បីចិញ្ចឹមជីវិតក្នុងសម័យកូវីតរហូតដល់សព្វថ្ងៃ។អរគុណម្តងទៀតដែលលោកផ្តល់លុយធីប២០០០រៀលដល់បុគ្គលិករបស់ខ្ញុំល្ងាចនេះ។ ជូនពរលោកសុខភាពល្អនិងសំណាងល្អ៕

លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
លោក សុះ ម៉ាច
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T