ក្រុងប៉ោយប៉ែត ៖ ស្ត្រី២នាក់ម្តាយ និងកូនត្រូវនគរបាលការពារព្រំដែនគោក ៨១៥ ប៉ុស្តិ៍ក្បាលស្ពានច្រក តំបន់ម៉ាឡៃឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ សីហា ២០១៣ នៅចំណុចក្បាលស្ពានច្រកតំបន់ម៉ាឡៃ ក្រោយពីពួកគេធ្វើសកម្មភាព លួចលុយស្ត្រីអាជីវករលក់សាច់ជ្រូក ម្នាក់នៅផ្សារណងពឺ ស្ថិតក្នុងឃុំណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវទល់នឹងច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ។

ក្រោយពេលឃាត់ខ្លួនស្ត្រីជាប់ចោទ និងកូនប្រុស នគរបាលឆែកឆេររកឃើញប្រាក់៣ពាន់បាត និងលុយខ្មែរ៦៥ម៉ឺនរៀល ក្នុងនោះរកឃើញពីកូនប្រុសចំនួន១៣០០បាត និងលុយខ្មែរ២ម៉ឺនរៀល។

តាមប្រភពបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះកែវ ឈូក មុខរបរមិនពិតប្រាកដ មានកូនឈ្មោះចេង វាសនា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅភូមិសាស្តា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកស្ត្រីអាជីវករលក់សាច់ជ្រូកឈ្មោះចៀង ថាច អាយុ៣១ឆ្នាំ ប្តីឈ្មោះឈុន ស៊ីណាត អាយុ២៩ឆ្នាំ រស់នៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

បច្ចុប្បន្នជនជាប់ចោទទាំង២នាក់ម្តាយ និងកូនត្រូវនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពានបញ្ជូន ទៅទីបញ្ជាការវរៈ៨១៥ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ត៕





ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]