ភ្នំពេញៈ រតនៈ ពិសិដ្ឋ គឺជាតារាសម្ដែង មួយដួងកំពុងទទួល បានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក្នុងមួយរយៈចុងក្រោយនេះ ។ រតនៈ ពិសិដ្ឋ ក៏បានអភិវឌ្ឍន៍ ខ្លួនបន្ថែមមួយ ជំនាញទៀត ពោលគឺការធ្វើជា ពិធីករកាន់កម្មវិធី ជីវិតរីករាយ នៃស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ជំនួសលោក អេឡិច ចិន្ត្រា ខណៈដែលតារា រូបនេះចេញទៅសម្ដែងនៅក្រៅប្រទេស ជាមួយ កញ្ញា ឆៃ លីដាឡែន និង តារាប្រុសសម្លេងស្រី ជួប ចាន់កក្ដា ហៅ រ៉ូលីន ។ កន្លងមក រតនៈ ពិសិដ្ឋ ធ្លាប់បានលេចឮ ល្ហិចល្ហៀងមកថា លោកមានទំនាក់ទំនង ស្នេហាជាមួយ នឹងកញ្ញា ឆៃ លីដាឡែន បន្ទាប់ពី ស្រីស្រស់ចូល ចិត្តលេងដើមទ្រូង មិនសំចៃដៃរូបនេះ បែកពីអតីតគូស្នេហ៍ គឺលោក អេឡិច ចិន្ត្រា ។

បន្ទាប់ពី ឆៃ លីដាឡែន ចែកទឹកដី គ្នាដើរ ជាមួយនឹងកំលោះសង្ហា កូនកាត់ចិន អេឡិច ចិន្ត្រា កាលពីអំឡុងចុង ឆ្នាំ២០១១ កន្លងទៅ មហាជនបាន ពិនិត្យ ឃើញថា ស្រីស្រស់បាក់ស្បាត ដោយសារលេងដើមទ្រូង ឆៃ លីដាឡែន បានងាកមករក លោក រតនៈ ពិសិដ្ឋ ដើម្បីស្អំបេះដូង ដែលកំពុង ឈឺចាប់ និងបានបង្ហាញ ភាពស្និទ្ឋស្នាលគ្នា ដូចស្ករតាំងម៉ែ យកចិត្តទុកដាក់គ្នា ទៅវិញទៅមកខុសពីធម្មតា ដូចគូសង្សាទើបរៀបការ ហើយថ្មីថ្មោង ដូច្នោះដែរ ។ លើសពីនេះ កាលពី ឆៃ លីដាឡែន ទើបត្រឡប់មកពី អាមេរិកថ្មីៗរតនៈ ពីសិដ្ឋ បានដឹកដៃ ស្រីស្រស់រូបនេះ ទៅផ្អែមល្ហែមជាមួយគ្នា នៅឯប្រទេសថៃ អស់ជាច្រើនថ្ងៃ ជាការរិតចំណង ស្នេហ៍បន្ថែមទៀត ។

ប៉ុន្តែផែនដីពិតជាក្រឡាប់ចាក់ មិននឹកស្មានដល់មែន ខណៈដែល ឆៃ លីដាឡែន បានងាកមកដឹកដៃអតីត គូស្នេហ៍ឡើងយន្តហោះ យ៉ាងរំភើយ ហោះទៅកាន់ទឹកដីអូស្រ្តាលី តាមរយៈម្ចាស់ស្ព័នស័រ អញ្ជើញអ្នកទាំងពី ឲ្យទៅច្រៀងនៅទីនោះ ធ្វើឲ្យកំលោះ រតនៈ ពិសិដ្ឋ កប់យោបល់ឆ្អែតចិត្ត និយាយលែងចេញ ព្រោះគេមិនអាច សន្និដ្ឋានបានទេថា ឆៃ លីដាឡែននិង អេឡិច ចន្រ្តា មិនបានសាងភាពផ្អែមល្ហែម ស្នេហាជាមួយគ្នា ឡើងវិញនោះ ។

ទោះបីជាយ៉ាងណា រតនៈ ពិសិដ្ឋ ដែលកំពុងមានវត្តមាន កណ្ដោចកណ្ដែង ក្នុងទឹកដីកំណើត ម្នាក់ឯងនៅពេលនេះ បានថ្លែង ប្រាប់ពីអារម្មណ៍ ផ្ទាល់ខ្លូន ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងកាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២នេះថា “ខ្ញុំនឹងអាឡែន នៅទាក់ទងគ្នាទៅវិញទៅមក ធម្មតាតើបង..... នាងខលមកលេង ខ្ញុំរាល់ថ្ងៃហ្នឹង .... អត់មានបញ្ហា អ្វីនឹងគ្នាទេ ។ ប្រហែលជាចុងខែនេះ នាងនឹងត្រឡប់ មកវិញហើយ ..” ។

ពេលចោទជាសំណួរថា តើលោកមានអារម្មណ៍ យ៉ាងណា ពេលឃើញ ឆៃ លីដាឡែន ងាកទៅសាងភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ចាស់វិញ ?

រតនៈ ពិសិដ្ឋ បាននិយាយទាំងទឹកមុខ ស្រពោនបន្តិចថា “ចំពោះរឿងនេះខ្ញុំអត់បាន គិតដល់ទេ...តាមការពិតរវាងខ្ញុំនិងអាឡែន គ្រាន់ជាមិត្តរាប់អាន គ្នាធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ អីចឹងមានអ្វីត្រូវអន់ចិត្ត ឬក៏ខូចចិត្ត ?” ។

មានការកត់សម្គាល់ឃើញថា ការបកស្រាយខាងលើ នេះគ្រាន់តែជាប្រយោគ មួយដើម្បី បន្លប់ការខូចចិត្ត របស់ខ្លួនតែប៉ុណ្ណោះ ការពិតមាត់ និយាយផ្សេង ឯក្នុងចិត្តប្រាកដជាគិតផ្សេង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន