ហេតុតែស្រលាញ់! អតីតកីឡាកររូបនេះ ចង់មកលេងនៅ Barca វិញ ដោយមិនសូវខ្វល់រឿងប្រាក់ខែទេ

//s9.kh1.co/f8/f86fa0261442e4043c5f04fc4f7c356755591f51.jpg
កីទ្បា

 ១៦-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អតីតកីឡាកររូបនេះ ចង់មកលេងនៅ Barca វិញ ដោយមិនសូវខ្វល់រឿងប្រាក់ខែ។

អឺរ៉ុប៖ ពិតណាស់ បន្ទាប់ពី Dani Alves មានរឿងចម្រោងចម្រាស់ពាក់ព័ន្ធនឹងបញ្ហា ក្លិប Sao Paulo មិនបើកប្រាក់ខែឲ្យ រហូតឈានដល់ការបញ្ចប់កិច្ចសន្យាតែម្ដង។ ឥឡូវនេះ អតីតកីឡាកររបស់ក្លិប Barca, PSG និង Juventus រូបនេះ កំពុងទំនេរ ពុំមានក្លិបប្រកបអាជីពឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ខ្សែការពាររូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា នឹងមិនចូលរួមជាមួយក្លិបណាមួយរហូតដល់ឆ្នាំ២០២២ ទើបស្វែងរកទ្រនំថ្មី។

Dani Alves 
Dani Alves 

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Onze បានឲ្យដឹងថា Alves បានឲ្យក្លិប Barcelona ថា គាត់មានបំណងត្រលប់ទៅកាន់ទឹកដី Camp Nou វិញ បន្ទាប់ពីចាកចេញអស់រយៈពេល៦ឆ្នាំ។ ជាមួយគ្នានេះ ចំពោះប្រាក់ខែ មិនមែនជាបញ្ហាសម្រាប់ខ្សែការពារស្លាបស្ដាំរូបនេះឡើយ ដោយសារតែគាត់យល់ពីបញ្ហាហិរញ្ញាវត្ថុរបស់ក្លិបបច្ចុប្បន្ន។

Dani Alves 
Dani Alves 

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T