នៅមិនយូរទេ! តារាឆ្នើមប្រចាំ Bayern Munich រូបនេះទំនងជាផ្លាស់ទៅលេងនៅ Man City

//s9.kh1.co/b9/b94809a4a162319b74811599f429e8582362efed.jpg
កីទ្បា

 ១៦-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាឆ្នើមរបស់ Bayern Munich រូបនេះអាចនឹងផ្លាស់ទៅ Man City

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងចាកចេញពីក្លិប Bayern Munich និងផ្ទេរទៅ Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ភាគីលោកគ្រូ Pep Guardiola បានព្យាយាមទិញយក Harry Kane ពី Tottenham Hotspur កាលពីរដូវក្ដៅកន្លងទៅតែបែរជាបរាជ័យទើបលើកនេះក្លិបបាញ់មុខសញ្ញាមក Lewandowski ដែលចាត់ទុកជាខ្សែប្រយុទ្ធឆ្នើមមួយរូបក្នុងលោក។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

សារព័ត៌មាន Sport Bild បានរាយការណ៍ថា ភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញរូបនេះគឺលោក Pini Zahavi បានបង្ហើបឲ្យ Lewandowski នឹងបើកចំហរទទួលយកសំណើពី Man City ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ម្យ៉ាងទៀតលោក Pep ធ្លាប់ដឹកនាំ Robert Lewandowski កាលពីលោកនៅដឹកនាំ Bayern Munich ទើបចង់បន្តដឹកនាំគេនៅទឹកដី Etihad ។

ខ្សែប្រយុទ្ធ Robert Lewandowski និង Pep Guardiola
ខ្សែប្រយុទ្ធ Robert Lewandowski និង Pep Guardiola

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងផុតកំណត់កុងត្រាជាមួយ Bayern Munich នៅឆ្នាំ២០២៣ ខណៈដែលរូបគេបាននិយាយថាគេចង់នៅលេងបាល់យ៉ាងហោចណាស់៤ឆ្នាំទៀត៕

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T