សហរដ្ឋអាមេរិក ប្រកាសថ្ងៃបើកព្រំដែន ទទួល​អ្នកដំណើរ​​ជាង៣០ប្រទេស ​ដែលបានចាក់វ៉ាក់សាំងរួចរាល់

//s9.kh1.co/1c/1caddefc5a27bdf3a3cd28497a06734d7c602aca.jpg
សង្គម

 ១៦-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោម​វិធានការថ្មី ដែលបានប្រកាសដោយសេតវិមាន ​ គឺតម្រូវឱ្យអ្នកដំណើរដែលចាក់វ៉ាក់សាំង​រួចរាល់​ ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលធ្វើដំណើរ។

បរទេស៖ សហរដ្ឋអាមេរិកនឹងបើកព្រំដែនគោក និងផ្លូវអាកាសរបស់ខ្លួនឡើងវិញ នៅថ្ងៃទី ៨ ខែវិច្ឆិកា សម្រាប់អ្នកទេសចរបរទេសមកពី ​ ៣៣ប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ដោយក្នុងនោះរួមមាន ចក្រភពអង់គ្លេស ប្រេស៊ីល ចិន ឥណ្ឌា អ៊ីរ៉ង់ អៀរឡង់ អាហ្វ្រិកខាងត្បូង ក៏ដូចជាបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបជាដើម។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណាត់ការនេះ ជាការបញ្ចប់នៃការរឹតបន្តឹងដ៏តឹងរ៉ឹង ដែលត្រូវបានដាក់លើអ្នកដំណើរតាំងពីដើមឆ្នាំមុន
ចំណាត់ការនេះ ជាការបញ្ចប់នៃការរឹតបន្តឹងដ៏តឹងរ៉ឹង ដែលត្រូវបានដាក់លើអ្នកដំណើរតាំងពីដើមឆ្នាំមុន

ក្រោម​វិធានការថ្មី ដែលបានប្រកាសដោយសេតវិមាននេះ ​ គឺតម្រូវឱ្យអ្នកដំណើរដែលចាក់វ៉ាក់សាំង​រួចរាល់ ​ ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលធ្វើដំណើរ។

សូមរម្លឹកថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ សហរដ្ឋអាមេរិកបានសម្រេចបិទខ្ទប់ព្រំដែន​តាំងពីខែមីនា ឆ្នាំ២០២០ ចំពោះអ្នកដំណើរមកពី​ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងសហភាពអឺរ៉ុប អង់គ្លេស ​ចិន ឥណ្ឌា និងប្រេស៊ីល ហើយអ្នកទេសចរមកពីម៉ិកស៊ិក និងកាណាដា ក៏ត្រូវបានហាមឃាត់ផងដែរ៕

សហរដ្ឋអាមេរិកនឹងបើកទទួលភ្ញៀវទេសចរឡើងវិញ នៅថ្ងៃទី ៨ ខែវិច្ឆិកា
សហរដ្ឋអាមេរិកនឹងបើកទទួលភ្ញៀវទេសចរឡើងវិញ នៅថ្ងៃទី ៨ ខែវិច្ឆិកា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T