អ្នកណាគេ? លោក Mendes គិតថា កីឡាករម្នាក់នេះនឹងឈ្នះ Ballon d'Or ឆ្នាំនេះ

//s9.kh1.co/e1/e1a83f6ca3e94d85e2eb2ef81f688dcac8e62f45.jpg
កីទ្បា

 ១៦-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Jorge Mendes គិតថា Cristiano Ronaldo នឹងឈ្នះ Ballon d'Or ឆ្នាំនេះ

អឺរ៉ុប៖ ទីភ្នាក់ងារកីឡាករ Cristiano Ronaldo លោក Jorge Mendes គិតថា ខ្សែប្រយុទ្ធរបស់ Manchester United ខាងលើនឹងឈ្នះពានរង្វាន់ Ballon d'Or នៅក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jorge Mendes
  លោក Jorge Mendes

ជាការពិតណាស់ Ronaldo ដែលមានវ័យ៣៦ឆ្នាំ ធ្លាប់ឈ្នះពានរង្វាន់ឯត្តជន Ballon d'Or ចំនួនប្រាំសម័យតាមពីក្រោយ Lionel Messi ដែលធ្លាប់ឈ្នះរហូតដល់ទៅប្រាំមួយដង។ ដូច្នេះប្រសិនបើខែក្រោយនេះ អ្នកឈ្នះគឺ ជា Ronaldo មានន័យថា រូបគេតាមស្មើកំណត់ត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើហើយ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

លោក Mendes បាននិយាយថា៖

Ronaldo ស៊ុតបញ្ចូលទីបាន១១៥គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ និង ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងឲ្យក្រុមជម្រើសជាតិ។ គាត់ជាកីឡាករដែលពូកែរកគ្រាប់បាល់ជាងគេនៅលើលោក។ សូមកុំភ្លេចថា កាលពីរដូវកាលមុន គេស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខណ្ឌ​ Seria A និង ពានរង្វាន់ EURO ២០២០។ ឆ្នាំនេះគាត់ស័ក្តិសមនឹងឈ្នះ Ballon d'Or ជាងឆ្នាំណាៗទាំងអស់៕

លោក Jorge Mendes
លោក Jorge Mendes និង Cristiano Ronaldo
លោក Jorge Mendes និង Cristiano Ronaldo

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T