គ្រាន់តែលឺចំណងជើង លោកអ្នកនឹងនឹកឆ្ងល់ថា តើ អាណាព្យាបាល ភេទប្រុសដូចគ្នា បំបៅ ដោះដល់ កូនក្មេង យ៉ាងដូចម្តេច? កុំបារម្ភ ព្រោះពេលនេះសេវាកម្មបំបៅដោះកូន ឃើញមាននៅ ទីក្រុងប៉ារីស ប្រទេសបារាំងហើយ។

បន្ទាប់ពីច្បាប់ អាពាហ៍ពិពាហ៍ ភេទដូចគ្នា អនុម័តបានមួយអាទិត្យ នារីម្នាក់បាន បង្ហោះក្នុងវេបសាយ e-loue ដែលជាវេបសាយ សេវាកម្មដ៏ធំមួយ ក្នុងប្រទេសបារាំង ថានាងសុខចិត្ត ផ្តល់សេវាកម្មបំបៅដោះកូនក្មេង ដើម្បីជាថ្នូរនឹងប្រាក់ ១០០អ៊ឺរ៉ូ ស្មើនឹង ១៣០ ដុល្លារក្នុងមួយថ្ងៃ។

នាងបានសន្យាថា នាង អាចបំបៅដោះកូនក្មេងបាន រហូតដល់ដប់ដង ក្នុងមួយថ្ងៃ ចំពោះតែ ទារក ដែលយក មកចិញ្ចឹម ដោយអាណាព្យាបាល ភេទប្រុស ដូចគ្នា ប៉ុណ្ណោះ។

យោងតាម នាយក គេហទំព័រ e-loue លោក Alexandre Woog បានឲ្យដឹងថា ក្រុមប្រឹក្សាគេហទំព័រ កំពុងតែធ្វើការវិនិច្ឆ័យ ថាតើការផ្តល់សេវាកម្មបំបៅដោះនេះ ស្របច្បាប់ដែររឺទេ ព្រោះ វាជារឿងខុស ច្បាប់មួយ ក្នុងប្រទេសបារាំង បើ លោកអ្នកធ្វើការជួញដូរ ទៅលើទឹកដោះម្តាយ។

ទោះជាយ៉ាងណាក៏ដោយ រឿងសេវាកម្មបំបៅដោះ នេះ កំពុងក្លាយជា ចំណីចក្ខុ ដ៏ធំទីពីរ សម្រាប់ ប្រជាជាតិ បារាំង បន្ទាប់ពី រឿង ដាក់ឲ្យ ជួលសត្វពពែពីរក្បាល សម្រាប់ជា ឧបករណ៍ ជម្រះស្មៅ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះ សេវាកម្ម ចម្លែកៗ ទាំងពីរខាងលើនេះ?



ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]