លោក Scholes ថា ក្រុមមួយនេះនឹងមិនឈ្នះពាន Premier League ទេ ព្រោះតែខ្វះអ្នកស៊ុតបញ្ចូលទី

//s9.kh1.co/6a/6ae309b6e29ff88556126f26d66a990a7b8887d7.jpg
កីទ្បា

 ១៦-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Scholes ថា ក្រុមមួយនេះនឹងមិនឈ្នះពាន Premier League ទេ ព្រោះតែខ្វះអ្នកស៊ុតបញ្ចូលទី។

អង់គ្លេស៖ វីរបុរសក្រុមបិសាចក្រហម Manchester United លោក Paul Scholes បាននិយាយថា ក្រុមតោខៀវ Chelsea នឹងមិនអាចឈ្នះពាន Premier League ឡើយ ព្រោះពួកគេខ្សត់អ្នកស៊ុតបញ្ចូលទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមChelsea
ក្រុមChelsea

ពិតណាស់ Chelsea ហាក់ចាប់ផ្ដើមបានល្អ ដោយបានឈ្នះ៥ប្រកួត ក្នុងចំណោម៧ប្រកួតដំបូង នៅរដូវកាលថ្មីនេះ ខណៈបច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ប៉ុន្ដែលោក Scholes ជឿថាក្រុមរបស់លោក Thomas Tuchel នឹងមិនជោគជ័យជាមួយពាននេះឡើយ។

លោក Scholes
លោក Scholes

លោកបាននិយាយថា៖

ខ្ញុំគិតថា Chelsea មានគ្រូបង្វឹកល្អហើយ តែខ្ញុំមិនប្រាកដថា ក្រុមពួកគេនឹងមានគ្រាប់បាល់គ្រប់គ្រាន់ទេ។ ខ្ញុំគិតថា Romelu Lukaku នឹងអាចរកគ្រាប់បាល់បាន ប៉ុន្ដែកីឡាករក្នុងក្រុមផ្សេងទៀតរៀងពិបាកបន្ដិច។ ខ្ញុំមិនប្រាកដថា Timor Werner នឹងអាចស៊ុតបញ្ចូលទីច្រើនទេ...នៅពេលគាត់លេងឲ្យជម្រើសជាតិអាល្លឺម៉ង់ គាត់តែងតែរកគ្រាប់បាល់បានគ្រប់ប្រកួត តែនៅ Chelsea គាត់ខកខានច្រើនណាស់។ ម៉្យាងវិញទៀត ខ្ញុំមិនគិតថា Chelsea ជាក្រុមការពារខ្លាំងទេ។ Rudiger ពិតជាល្អមែន ប៉ុន្ដែក្រៅពីនោះ ដូចជា Thaigo Silva ដែលមានវ័យ៣៦ឆ្នាំទៅហើយ នឹងមិនអាចលេងបានគ្រប់ប្រកួតទេ។ បើនិយាយពីតំបន់បម្រើវិញ Chelsea ល្អហើយ ប៉ុន្ដែបញ្ហាចម្បងត្រង់ថា ពួកគេស្ទើរអ្នកស៊ុតបញ្ចូលទី៕

លោក Paul Scholes
Werner 
Werner 

ប្រភពdailypost

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T