សំណព្វចិត្តគ្រូ! Aguero ថា Pep គ្មានផ្លូវដាក់ឲ្យកីឡាកររូបនេះអង្គុយកៅអីបម្រុងទេ

//s9.kh1.co/89/89dd26f4303910f47df974802b30c6b040e07928.jpg
កីទ្បា

 ១៦-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Aguero ថា Pep មិនអាចចោលកីឡាកររូបនេះឲ្យអង្គុយកៅអីបម្រុងទេ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Sergio Aguero នៃក្លិប Barcelona បានរៀបរាប់ពីជីវិតរបស់គេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកនៅ Manchester City គឺលោក Pep Guardiola

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និង Sergio Aguero
លោក Pep Guardiola និង Sergio Aguero

ក្នុងនោះដែរ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះថា Pep ចង់ឲ្យក្រុមឈ្នះការប្រកួតខ្លាំងណាស់ តែលោកមិនស្រឡាញ់កីឡាករណាមួយជាពិសេសទេ តួយ៉ាងដូចជា កូនក្រុមនៅ Manchester City គឺពួកគេសុទ្ធតែមានឱកាសអាចអង្គុយកៅអីបម្រុងទាំងអស់និងគ្មាននរណារំពឹងទុកថាបានចូលលេងគ្រប់ប្រកួតក្រោមការដឹកនាំរបស់លោកឡើយ។

ខ្សែប្រយុទ្ធ Sergio Aguero និង លោក Pep Guardiola
ខ្សែប្រយុទ្ធ Sergio Aguero និង លោក Pep Guardiola

ដោយឡែក Aguero បានបង្ហើបថាកីឡាករតែម្នាក់គត់ដែល Pep គ្មានផ្លូវឲ្យអង្គុយកៅអីបម្រុងគឺ ខ្សែប្រយុទ្ធ Lionel Messi ដែលជាអតីតកូនក្រុមសំណព្វរបស់លោកកាលលោកនៅដឹកនាំ Barcelona ។

លោក Pep Guardiola និង Lionel Messi 
លោក Pep Guardiola និង Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola
ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola

Sergio Aguero បាននិយាយថា៖

ទេ ខ្ញុំមិនធ្លាប់មានបញ្ហាជាមួយ Guardiola ទេ ខ្ញុំមិនដែលឈ្លោះជាមួយគាត់ទេ តែពួកយើងត្រូវការការនិយាយគ្នាឲ្យដឹងរឿងនាពេលខ្លះ។ គ្មានអ្វីត្រូវនិយាយទេ បីឆ្នាំមកនេះ គ្រប់យ៉ាងអស្ចារ្យណាស់។ គាត់ជាគ្រូបង្វឹកដែលចង់បានលទ្ធផលដ៏ល្អបំផុត។ បើសិនគេចង់ជប់លៀងគឺគាត់នឹងជប់លៀង។ គាត់ក៏មិនដែលខ្វល់រឿងទុកកីឡាករម្នាក់ណាឲ្យអង្គុយកៅអីបម្រុងដែរ គឺទាល់តែម្នាក់នោះគឺ Messi ។ ខ្ញុំតែងតែព្រមទទួលយកថាខ្ញុំមិនអាចចូលលេងបានគ្រប់ប្រកួតទេ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T