ជាតារាសម្ដែងមែន​ សុីន​ យូប៊ីន​ បកស្រាយចម្រៀងស្នាព្រះហស្ថសម្ដេចតា​ យ៉ាងពីរោះលន្លង់លន្លោច​ (មានវីដេអូ)

//s9.kh1.co/48/48d5e6688054b57f6c5c2d3946f3ca084a5b5a73.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «លាហើយកម្ពុជា» យកមកច្រៀងយ៉ាងពីរោះ ដើម្បីជាការរំឮកដល់ស្នាព្រះហស្ថសម្ដេចតាខាងផ្នែកតន្រ្តី។

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែតុលា ម្សិលមិញនេះ ជាថ្ងៃដែលប្រជារាស្រ្តខ្មែរគ្រប់រូបចងចាំមិនអាចបំភ្លេចបាន ព្រោះជាថ្ងៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងគម្រប់ខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹម​នឹង​នេះ បើទោះបីជាសម្ដេចតាទ្រង់បានយាងចាកឆ្ងាយទៅកាន់ឋានបរមសុខជាច្រើនឆ្នាំហើយពិតមែន ប៉ុន្តែរាល់ស្នាព្រះហស្ថសំខាន់ៗរបស់ទ្រង់នៅតែដិតដាមជាប់ក្នុងចិត្តរបស់ប្រជានុរាស្រ្តមិនងាយបំភ្លេចបានផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ដើម្បីជាការរំឮកដល់ស្នាព្រះហស្ថសម្ដេចតាខាងផ្នែកតន្រ្តី តារាសម្ដែងដ៏ល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ក៏បានលើកយកបទចម្រៀងមួយបទយកមកច្រៀងដោយខ្លួនឯងផ្ទាល់ មានចំណងជើងថា «លាហើយកម្ពុជា» យើងឃើញថា តារាស្រីរូបនេះ អាចបកស្រាយបានពីរោះលន្លង់លន្លោយ ស្ដាប់ហើយពិតជាបង្កប់នូវក្ដីស្រណោះស្រណោក ដាក់មនោសញ្ចេតនាបានយ៉ាងស្លុងល្អ រហូតហ្វេនៗស្ដាប់ហើយមានការសរសើរគ្រប់គ្នា ព្រោះនាងជាតារាសម្ដែងសោះ តែអាចបកស្រាយចម្រៀងបានពីរោះ និងមានអត្ថន័យធំធេងបែបនេះ ពិតជាគួរឲ្យសរសើរណាស់៕

សូមទស្សនារូបភាព និងស្ដាប់តាមរយៈវីដេអូខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
វីដេអូចម្រៀងច្រៀងដោយ ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T