ជឿជាក់ណាស់! តារាវ័យក្មេងរូបនេះថាគេនឹងអាចលេងដល់កម្រិត Mbappe និង Haaland

//s9.kh1.co/7e/7e8bada34d1be4593e0b00aa43772ea11f6ed1e4.jpg
កីទ្បា

 ១៦-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះថាគេអាចលេងដល់កម្រិត Haaland និង Mbappe

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Joao Felix នៃក្លិប Atletico Madrid បាននិយាយថាគេអាចលេងល្អដល់កម្រិត ខ្សែប្រយុទ្ធ Kylian Mbappe នៃក្លិប Paris Saint-Germain និង Erling Haaland នៃក្លិប Borussia Dortmund។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland
ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland

Felix បានផ្ទេរពីក្លិប Benfica មកកាន់ទឹកដី Wanda Metropolitano កាលពីឆ្នាំ២០១៩ ប៉ុន្តែមកទល់ពេលនេះហើយ សមត្ថភាពរបស់គេពុំទាន់អាចដល់កម្រិតដែលគ្រប់គ្នារំពឹងទុកឡើយព្រោះ Felix ធ្លាប់ត្រូវគេរំពឹងថានឹងពូកែដូច រៀមច្បង Cristiano Ronaldo អ៊ីចឹង។

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

យ៉ាងណាមិញ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះនៅតែមានសុទិដ្ឋិនិយមនិងបាននិយាយថាគេរាងធ្លាក់ទម្រង់លេងក៏ដោយសាររងរបួស។

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

Felix បានថ្លែងប្រាប់ YNT Sports Brasil បែបនេះក្រោយអ្នកកាសែតសួរថាតើគេអាចលេងដល់កម្រិត Mbappe និង Haaland បានទេ?៖

ខ្ញុំអាចលេងដល់កម្រិតពួកគេ។ ខ្ញុំនៅមិនទាន់លេងល្អដល់កម្រិតកំពូលទេ នាប៉ុន្មានរដូវកាលចុងក្រោយនេះ ខ្ញុំបានរងរបួសពីរបីដង ហើយមិនធ្លាប់មានរដូវកាលណាដែលខ្ញុំមិនរងរបួសទេ។ ប៉ុន្តែខ្ញុំគិតថាខ្ញុំអាចលេងដល់កម្រិតពួកគេបាន។

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

គួរបញ្ជាក់ផងដែរថា Joao Felix រកបាន៦គ្រាប់និងបញ្ជូនបាល់១គ្រាប់នៅរដូវកាលដំបូងដែលផ្ទេរមក ខណៈរដូវកាល២០២០-២០២១ គេរកបាន៧គ្រាប់និង បញ្ជូនបាល់៦គ្រាប់ ប៉ុន្តែនៅរដូវកាលថ្មីនេះគេពុំទាន់រកគ្រាប់បាល់ឬបញ្ជូនបាននៅឡើយទេ៕

ខ្សែប្រយុទ្ធ Joao Felix
ខ្សែប្រយុទ្ធ Joao Felix

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T