អ្នកណាគេ? ប្រធានក្លិបចាស់ ថា ការដែល Bara ឲ្យកីឡាកររូបនេះចាកចេញ គឺ ជាកំហុសដ៏ធំណាស់

//s9.kh1.co/83/838c4fc5d00d833c6deb2ceacce753ec3e57df04.jpg
កីទ្បា

 ១៦-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Josep Maria Bartomeu ថា Barcelona មិនគួរធ្វើឲ្យបាត់បង់ Lionel Messi សោះ

បរទេស៖ អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu ជឿជាក់ថា វាជាកំហុសរបស់ក្រុមអ្នកមានបុណ្យដែលអនុញ្ញាតឲ្យកីឡាករ Lionel Messi ចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Josep Maria Bartomeu
លោក Josep Maria Bartomeu

ជាការពិតណាស់ មុនចាប់ផ្តើមរដូវកាលថ្មី គឺ ពិភពបាល់ទាត់មានការក្រឡាប់ចាក់ខ្លាំងមែនទែនបន្ទាប់ពី Messi មិនអាចបន្តលេងនៅ Barcelona ទៀតបានដោយសារច្បាប់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga ហើយ រូបគេក៏បានសម្រេចចិត្តផ្លាស់ទៅកាន់ Paris Saint Germain។ អវត្តមានរបស់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ បច្ចុប្បន្នកំពុងធ្វើឲ្យទម្រង់លេងរបស់ Barcelona ធ្លាក់ដុនដាបខ្លាំងមែន ពោល ទទួលបានលទ្ធផលមិនល្អទាល់តែសោះ។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

លោក Bartomeu បាននិយាយថា៖

ខ្ញុំតែងតែគិតថាវាចាំបាច់ណាស់ដែល Messi ត្រូវតែនៅជាមួយ Barcelona ព្រោះ មិនមែនគ្រាន់តែគាត់ជាកីឡាករដែលល្អជាងគេនៅលើលោកនោះទេ គឺ វត្តមានរបស់គាត់បានចូលរួមចំណែកជួយផ្នែកហិរញ្ញវត្ថុរបស់ក្លិបផងដែរ។ វាជាកំហុសមួយដែលអនុញ្ញាតឲ្យគាត់ចាកចេញ គាត់បានធ្វើរឿងជាច្រើនលើសពីក្នុងនាមជាកីឡាករបាល់ទាត់៕

  លោក Josep Maria Bartomeu
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T