ច្បាស់ការណ៍ហើយ! តាមពិតអ្នកបើកឡាន Roll Roy មួយលានដុល្លារ បុកទ្រូងផ្លូវខ្ទេចបែកជាពីរនោះគឺជា...

//s9.kh1.co/49/49df1e99017b3fd56dd052a9d4ced9ea5646d247.jpg
សង្គម

 ១៦-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តាមពិតអ្នកបើកឡាន Roll Roy មួយលានដុល្លារ បុកទ្រូងផ្លូវខ្ទេចបែកជាពីរនោះគឺជា

រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងលទ្ធផល​ នៃចំណាត់ការ​របស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង០២ និង​២០នាទី ត្រង់ចំណុចមុខវិហារចិន​ មហាវិថីសហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ​ ជាលទ្ធផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាព​ ដែលបង្ហាញពីសកម្មភាពពេលកេីតហេតុ​នោះទេ ។ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក​ ឱ្យចូលខ្លួន​បំភ្លឺ​ និងទទួលខុសត្រូវ​ លេីករណីបង្កនេះ ។

ក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ​ ចិន​ ពុទ្ធឆាត ​ភេទប្រុស​ ជាតំណាងម្ចាស់រថយន្ត​ បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់​ គឺឈ្មោះ​ ដេត​ ឫទ្ធី​ ភេទប្រុស​ ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ​ ដេត​ ឫទ្ធី​ ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន​ពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វេីដំណេីរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ​ ដល់កន្លែងកេីតហេតុ​ បានជែងរថយន្តមួយគ្រឿង​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម​ និងបង្គោលភ្លេីងបំភ្លឺផ្លូវ​ ។

ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១​ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ​ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ​ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ​ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ​ ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ជនបង្កឈ្មោះ ដេត ឬទ្ធី
ជនបង្កឈ្មោះ ដេត ឬទ្ធី
ឡាននៅកន្លែងកើតហេតុ
ឡាននៅកន្លែងកើតហេតុ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T