Solskjaer ថាលោកនឹងសម្រេចចិត្តបែបនេះចំពោះ Ronaldo ក្រោយទទួលរងការរិះគន់រឿងមិនដាក់ឲ្យគេចូលលេង

//s9.kh1.co/60/60884b8792e9da8c70575521cb7a53befcf3e4cb.jpg
កីទ្បា

 ១៦-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Solskjaer ឲ្យតម្រុយទាក់ទងនឹងការសម្រេចចិត្តចំពោះ Ronaldo

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបថាលោកនឹងប្រកាន់ជំហរមិនដាក់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចូលលេងគ្រប់ប្រកួតនោះឡើយដើម្បីកុំឲ្យគេបាក់កម្លាំងតទៅមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានក្លាយជាខ្សែប្រយុទ្ធស្នូលមួយរបស់ Manchester United ដោយមកទល់ពេលនេះគេរកបាន៥គ្រាប់ហើយ។ ប៉ុន្តែកាលពីប្រកួតទល់នឹង Everton កាលពីខែមុនគឺ Solskjaer មិនបានដាក់ឲ្យ Ronaldo ជាប់ជម្រើស១១នាក់ដំបូងនោះឡើយ គឺលោកបានប្ដូរគេចូលនៅនាទីទី៧២ ដែលជាលទ្ធផលបិសាចក្រហម លេងបានត្រឹមស្មើ ១ ទល់នឹង១ ជាមួយ Everton ។

ខ្សែប្រយុទ្ធ Cristiano Ronaldo  និងលោក Ole Gunnar Solskjaer
ខ្សែប្រយុទ្ធ Cristiano Ronaldo  និងលោក Ole Gunnar Solskjaer

បែបនេះហើយទើប Solskjaer រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ អ្នកវិភាគបាល់ទាត់ ក៏ដូចជា Sir Alex Ferguson ដែរប៉ុន្តែឥលូវនេះ លោកហាក់ដូចជាមិនខ្វល់ពីគំនិយអ្នកដទៃ និងនៅតែបង្ហើបថា Ronaldo មិនអាចចូលលេងគ្រប់ប្រកួតនោះទេដោយបង្ហើបថាកីឡាករ Man UTD ទាំងអស់ត្រូវតែបានចូលលេងគ្រប់ៗគ្នា។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

Solskjaer បានថ្លែងថា៖

គេ(Ronaldo) ជាកីឡាករដ៏អស្ចារ្យ ជាអ្នកបញ្ចប់ទីដ៏អស្ចារ្យ ជាអ្នកស៊ុតបញ្ចូលនិងជាកីឡាករអាជីពដ៏ឆ្នើម។ វាពិបាកណាស់ដែលមិនដាក់ឲ្យគេចូលលេងហើយខ្ញុំគិតថាគ្រប់គ្នាចង់ឲ្យគេលេង តែខ្ញុំគួរនិយាយថាម៉េចទៅ?បើសិនអ្នកលេង៦ប្រកួតក្នុងរយៈពេល៦ថ្ងៃ ហើយដាក់កីឡាករ១១នាក់ដដែលៗរាល់ពេល? ពួកយើងត្រូវវិលជុំ ពួកយើងត្រូវតែលេងរហូតដល់ខែមេសានិងឧសភា(ឆ្នាំក្រោយ) ដោយគ្រប់កីឡាករទាំងអស់សុទ្ធតែបានរួមចំណែក។ ខ្ញុំជាអ្នកគ្រប់គ្រងកីឡាករក្នុងក្លិប។ វាល្អដែលមានគេលើទីលាន បើសិនយើងដាក់ឲ្យគេលេងច្រើនប៉ុណ្ណាគឺល្អប៉ុណ្ណឹង។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T