តើលោកអ្នក ធ្លាប់ធ្វើបាត់សោរ ហើយភ្លេចចម្លង ពុម្ពទុកដែររឺ ទេ? ជាមួយនឹង បច្ចេកវិទ្យា អាយអូអេស (iOS) ថ្មី កម្មវិធី KeyMe អាចធ្វើការ ស្កេន រក្សាទុក និងព្រីន គំរូកូនសោរ បានដោយងាយស្រួល។

កម្មវិធីថ្មីនេះ ត្រូវបានដាក់ឲ្យ ប្រើប្រាស់ជាមួយ ប្រព័ន្ធ អាយអូអេស (iOS) ដំបូង គេ នៅសហរដ្ឋអាមេរិក ហើយលោកអ្នកអាច ធ្វើការ ដោនឡូត ពីក្នុង Apple App Store បានដោយមិនគិតថ្លៃ។ អេប (APP)  នេះ ប្រើប្រាស់ ជាមួយប្រព័ន្ធ កាមេរ៉ា របស់ទូរស័ព្ទអាយហ្វូន ដើម្បីផ្តិតយកគំរូ កូនសោរ ទាំងសងខាង ដោយ តម្រូវឲ្យ លោកអ្នក ដាក់កូនសោរនោះ នៅលើក្រដាស ស មួយផ្ទាំង បន្ទាប់មក វានឹង រក្សារូបភាព នោះ ក្នុង អាយក្លោដ (iCloud)  របស់ លោកអ្នក។

គួរបញ្ជាក់ផង ដែរថា លោកអ្នកមិនចាំបាច់ ទូរស័ព្ទ ហៅជាង សោរមកគាស់ទ្វាររបស់អ្នក នៅពេលបាត់ រឺជាប់សោរនោះទេ ដោយ លោកអ្នកគ្រាន់តែ យករូបភាព ដែលថតទុកនោះ ទៅឲ្យជាងសោរ ធ្វើសារជាថ្មី ជាការស្រេច!

លើសពីនេះទៅទៀត ជាមួយនឹងមនុស្ស ដែលអ្នកទុកចិត្ត លោកអ្នកអាចធ្វើការ អ៊ីមែល រឺ ព្រីន រូបភាពទៅឲ្យអ្នកទាំងនោះ ដើម្បីឲ្យពួកគាត់ ចេញចូលផ្ទះ លោកអ្នកដោយងាយ ស្រួលផងដែរ៕ 



របៀបប្រើប្រាស់អេប សូមទស្សនា វីដេអូ ខាងក្រោម៖

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]