វីររហើយ! កីឡាករ Man City រូបនេះនឹងអវត្តមានពីទីលានច្រើនជាង៦សប្តាហ៍ដោយសាររងរបួស

//s9.kh1.co/f0/f0e046da5422f37e31f247362dc2c66785434f61.jpg
កីទ្បា

 ១៥-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Man City រូបនេះនឹងអវត្តមានលើសពី៦សប្តាហ៍

អង់គ្លេស៖ ខ្សែប្រយុទ្ធ Ferran Torres នៃក្លិប Manchester City អាចនឹងត្រូវអវត្តមានក្នុងការប្រកួតច្រើនជាង៦សប្តាហ៍ដោយសារតែគេបានរងរបួសប្រេះស្អឹងម្រាមជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

របួសនេះត្រូវបានគេសន្មតថាកើតឡើងកំលុងពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ ក្រុមជម្រើសជាតិអ៊ីតាលី នៅ UEFA Nations League បើទោះបីជាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូលលេងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹង បារាំងក៏ដោយ។

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

Torres នឹងអវត្តមានក្នុងការប្រកួត Champions League ទល់នឹង Club Brugge ទាំងជើងទី១និងទី២ ខណៈដែលការប្រកួតក្នុងលីគវិញគឺពុំបានចូលលេងទល់នឹង Manchester United នៅថ្ងៃទី៦ខែវិច្ឆិកាឡើយ។

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

គួរបញ្ជាក់ផងដែរថា Ferran Torres ផ្ទេរពីក្លិប Valencia មកទឹកដី Etihad កាលពីឆ្នាំ២០២០ ដោយរកបាន៣គ្រាប់ក្និងការបង្ហាញខ្លួន៧ប្រកួតឲ្យក្លិបនារដូវកាលនេះ៕

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T