យុវវ័យ ដែលចូលចិត្តទទួលទាន គ្រឿងស្រវឹងច្រើន ឬ ក៏ ប្រើប្រាស់ថ្នាំ ញៀន អាចនឹងឆាប់ប្រឈមមុខនឹង ជំងឺចាស់វង្វេង មុនអាយុ ៦៥ឆ្នាំ។

នេះ បើតាមទិន្នន័យនៃ ការស្រាវជ្រាវ និង លទ្ធផលជាក់ស្ដែង បានបង្ហាញ អោយឃើញ ថា ក្នុងអំឡុងឆ្នាំ ១៩៦៩ ដល់ ១៩៧៩ យុវវ័យ ប្រមាណ ជាជាង ៤៨៨,០០០នាក់ មានឳកាសខ្ពស់ ក្នុងការ ប្រឈមនឹង ជំងឺចាស់វង្វេង ស្មារតី ហើយកត្តា ដែលនាំអោយ កើតជំងឺទាំងនោះ រួមមាន ការសេពគ្រឿងស្រវឹងច្រើន, ការញៀនថ្នាំ, មានឪពុកដែលមានជំងឺចាស់វង្វេង, មានសំពាធឈាមខ្ពស់, មានបញ្ហាផ្លូវចិត្តរយៈពេលយូរ និង មានជំងឺដាច់សរសៃឈាមខួរក្បាល តាំងតែពីក្មេង។

ករណីទាំងអស់នេះ អាចធ្វើអោយ អត្រារបស់យុវវ័យ ក្នុង ការប្រឈមមុខនឹង ជំងឺវង្វេងស្មារតី មុនអាយុ៦៥ឆ្នាំ មានកំរិតខ្ពស់ ដូចនេះ លោកអ្នកគួរតែ ថែររក្សា សុខភាព និងកំរិត ពីការប្រើប្រាស់ ឬ សេពគ្រឿងសុរាទាំងឡាយ ដើម្បីអនាគតបវររុងរឿង។

តើលោកអ្នកមានយោបល់អ្វីបន្ថែម ពីលើនេះទៀតទេ? សូមអរគុណ!



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]