បុរសម្នាក់ ត្រូវជាប់គុក២ជាតិ ព្រោះប្រើពស់វែក ឲ្យចឹកប្រពន្ធខ្លួនឯង

//s9.kh1.co/d6/d6206a6254ea2b465f4c8f63cf71d4e8eed23511.jpg
សង្គម

 ១៥-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោសគុណជាពីរ! បុរសឥណ្ឌាម្នាក់ ប្រើពស់វែកចឹកសម្លាប់ប្រពន្ធខ្លួនឯង

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាដែលប្រើប្រាស់ពស់វែក ដើម្បីធ្វើឃាតប្រពន្ធរបស់ខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ គុណនឹងពីរដែលតុលាការ បានហៅករណីថា ជាករណីកម្របំផុតពុំធ្លាប់មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មាន បុរសខាងលើឈ្មោះថា Sooraj Kumar  អាយុ២៨ឆ្នាំ បានប្រលែងពស់វែកប្រភេទ Russel ទៅលើប្រពន្ធរបស់លោកឈ្មោះ Uthra ដែលធ្វើឱ្យនាងធ្លាក់ខ្លួនព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិត ២​ខែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីចៅក្រម។

ខណៈដែលនាងបានជាសះស្បើយធូរស្រាលស្នាក់នៅផ្ទះម្តាយរបស់នាង បុរសជាប្តី បានយកពស់វែកពីគ្រូចាប់ពស់ ហើយបោះពស់នោះដាក់ប្រពន្ធ ដែលកំពុងតែដេកលង់លក់។ ពស់នោះបានចឹកប្រពន្ធស្លាប់តែម្តង កាលពីខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានោះ​ Kumar ត្រូវបានចាប់ខ្លួនពីផ្ទះរបស់លោក កាលពីឆ្នាំមុន បន្ទាប់ពីឪពុកម្តាយរបស់ Uthra កើតការសង្ស័យលើរូបគេ ហើយចោទថា បុរសជាប្តីរូបនេះ មានបំណងចង់ក្តោបក្តាប់ទ្រព្យសម្បត្តិរបស់ប្រពន្ធ ពេលនាងស្លាប់ទៅ។

ដោយ កាលពីថ្ងៃច័ន្ទ តុលាការ នៅក្នុងស្រុក Kollam ខេត្ត Kerala បានចោទប្រកាន់ Kumar ពីបទមនុស្សឃាត ដោយប្រើប្រាស់សត្វពស់វែក Russell សម្លាប់ប្រពន្ធខ្លួនឯង។ ក្នុងនោះ​ កាលពីថ្ងៃពុធ ចៅក្រម M Manoj  បានផ្តន្ទាទោសដាក់គុក បុរសខាងលើ មួយជីវិត ពីរដងជាប់គ្នា ប៉ុន្តែមិនដាក់ទោសប្រហារជីវិត ដោយសារតែគិតពីអាយុ និងឱកាសកែប្រែខ្លួនរបស់បុរសខាងលើ។

តែយ៉ាងណា Kumar បានបដិសេធថា មិនបានប្រព្រឹត្តិនេះនោះទេ តែប៉ូលីស ថាក្នុងប្រវត្តិនៃការខលលើទូរស័ព្ទរបស់លោក បានខលទៅគ្រូពស់ និង​ បានមើលវីដេអូពស់ នៅលើអ៊ីនធឺណែតទៀតផង មុនពេលឃាតកម្មកើតឡើង ណាមួយ kumar ស្ថិតនៅក្នុងបន្ទប់ជាមួយប្រពន្ធរបស់ខ្លួន បន្ទាប់ពីនាងត្រូវពស់ចឹក៕

ប្រភព៖ Aljazeera

បុរសជាប្តី និងប្រពន្ធ
បុរសជាប្តី និងប្រពន្ធ
បុរសជាប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួន
បុរសជាប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួន
បុរសជាប្តី និងប្រពន្ធ
បុរសជាប្តី និងប្រពន្ធ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T