អីយ៉ាស់! ធ្លាប់ឃើញ យាយខី សម្តែងកាចឆ្នាស់ ពេលនេះចេញរ៉េបចម្រៀងម្តង ប្លែកម៉ាអេម

//s9.kh1.co/b9/b901efe206710426a5d80cafa0c29336bc7680f4.jpeg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគខ្មែរ ច្បាស់ជាស្គាល់ហើយនូវតួអង្គយាយខី ក្នុងរឿង ផ្កាព្កុលមាស ដែលសម្តែងដោយតារាស្រីដ៏មានប្រជាប្រិយភាពអ្នកស្រី​ សច័ន្ទ ដានី

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគខ្មែរ ច្បាស់ជាស្គាល់ហើយនូវតួអង្គយាយខី ក្នុងរឿង ផ្កាព្កុលមាស ដែលសម្តែងដោយតារាស្រីដ៏មានប្រជាប្រិយភាពអ្នកស្រី​ សច័ន្ទ ដានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកន្លងមក អ្នកស្រី សច័ន្ទ ដានី ដែលអ្នកគាំទ្រតែងតែហៅថា យាយខី បានបន្ថែមអាជីពថ្មីមួយទៀតហើយ ដោយរូបគាត់បានឈានជើងប្រឡូកធ្វើជាតារាចម្រៀង ដោយចេញបទថ្មីមានចំណងជើងថា “កុំត្រាប់តាមម៉ែ” ច្រៀងរួមជាមួយតារាចម្រៀងរលកថ្មី កញ្ញា ទូច ស្រីលីន សម្រាប់ផលិតកម្ម K&R Entertainment។

អ្នកស្រី​ សច័ន្ទ​ ដានី
អ្នកស្រី​ សច័ន្ទ​ ដានី
អ្នកស្រី​ សច័ន្ទ​ ដានី
អ្នកស្រី​ សច័ន្ទ​ ដានី

គួរបញ្ជាក់ផងដែរ សម្រាប់បទចម្រៀងថ្មី Original Song នេះ ពិតជាគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងកាយវិកាបែបកំប្លុកកំប្លែង អមជាមួយចង្វាក់ភ្លេងបែបប្រពៃណី និងអត្ថន័យយ៉ាងពីរោះ។ ហើយជាពិសេសនោះ អ្នកស្រី សច័ន្ទ ដានី បានបង្ហាញនូវសមត្ថភាពថ្មី ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកស្រីបានច្រៀងរ៉េប ដែលស្តាប់ទៅពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ឯចំណែកតារាស្រីរលកថ្មី កញ្ញា ទូច ស្រីលីន វិញ រូបនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសមត្ថភាពដុងសិល្បៈក៏មិនធម្មតានោះដែរ ព្រោះថាបើទោះជានាងមានវ័យក្មេង និងទើបតែប្រឡូកក្នុងវិស័យចម្រៀងក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សម្លេង និងការសម្តែងក៏មិនចាញ់តារាស្រករក្រោយប៉ុន្មាននោះដែរ។

ទូច​ ស្រីលីន
ទូច​ ស្រីលីន
ទូច​ ស្រីលីន
ទូច​ ស្រីលីន

បន្ថែមពីនេះ គួបផ្សំជាមួយបទចម្រៀងដ៏គួរឲ្យជក់ចិត្តនេះ បទចម្រៀង “កុំត្រាប់តាមម៉ែ” មានការដឹកនាំសម្តែងដោយលោក កាលីតូ និងនិពន្ធទំនុកច្រៀងដោយលោក សារ៉ាវ៉ាឌី។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញសមត្ថភាពថ្មីរបស់អ្នកស្រី សច័ន្ទ ដានី រួចមក អ្នកគាំទ្រជាច្រើនបានបញ្ចេញអារម្មណ៍រំភើបភ្ញាក់ផ្អើល នូវស្នាដៃថ្មីរបស់អ្នកស្រី ក៏ដូចជាតារាចម្រៀងចំណូលថ្មី ហើយអ្នកគាំទ្រក៏កំពុងរង់ចាំយ៉ាងអន្ទះសារស្តាប់នូវបទចម្រៀងថ្មីៗរបស់​តារាស្រីទាំងពីរដួងនេះ ដែលនឹងចេញក្នុងពេលឆាប់ៗ នៅក្នុងផលិតកម្ម K&R Entertainment នាពេលខាងមុខនេះ៕

ចង់ដឹងថាបទ​ កុំត្រាប់តាមម៉ែ​ ពីរោះប្លែកយ៉ាងណា​តោះទៅទស្សនា​ MV ខាងក្រោមទាំងអស់គ្នា៖

បទចម្រៀង “កុំត្រាប់តាមម៉ែ”
បទចម្រៀង “កុំត្រាប់តាមម៉ែ”
បទចម្រៀង “កុំត្រាប់តាមម៉ែ”
បទចម្រៀង “កុំត្រាប់តាមម៉ែ”
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T