ទីបំផុត! ឥណ្ឌាប្រកាសបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ ក្រោយបិទខ្ទប់អស់រយៈពេលជាង ១ឆ្នាំ

//s9.kh1.co/00/007683c47d42d82e3ad48a58e4560771aaa19375.jpg
សង្គម

 ១៥-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

គេមិនច្បាស់ទេ ថាតើអ្នកទេសចរដែលមកដល់ នឹងត្រូវដាក់ឱ្យ​ធ្វើចត្តាឡីស័កឬយ៉ាងណានោះទេ ប៉ុន្តែពួកគេ​ត្រូវតែចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងធ្វើបង្ហាញលទ្ធផលតេស្ត​អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីហោះហើរ

បរទេស៖ ប្រទេសឥណ្ឌា បាន​ធ្វើការប្រកាសបើកទ្វារទទួល​ភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងពេញលេញឡើងវិញ តាមរយៈជើងហោះហើរ​ពិសេសចាប់ពីថ្ងៃសុក្រនេះ ​​ស្របពេលចំនួនអ្នកឆ្លងក្នុងប្រទេសបានបន្តធ្លាក់ចុះ។ នេះបើតាមប្រភពព័ត៌មាន apnews។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់អ្នកទេសចរបរទេសដែលធ្វើដំណើរតាមជើងហោះហើរធម្មតា នឹងអាចចូលទៅប្រទេសឥណ្ឌាបានចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។ នេះគឺជាលើក​​ដំបូងហើយ ដែលឥណ្ឌាអនុញ្ញាតឱ្យអ្នកទេសចរបរទេសអាចធ្វើដំណើរចូលមក​ក្នុងប្រទេស ​​បន្ទាប់ពីអាជ្ញាធរឥណ្ឌាបានចេញវិធានការបិទខ្ទប់ទូទាំងប្រទេស​ ​តាំងពីខែមីនា ឆ្នាំ២០២០ កន្លងមក។

ភ្ញៀវទេសចរបរទេស នឹងត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសនេះជាលើកដំបូង បន្ទាប់ពីបិទខ្ទប់អស់ ១៩ខែ
ភ្ញៀវទេសចរបរទេស នឹងត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសនេះជាលើកដំបូង បន្ទាប់ពីបិទខ្ទប់អស់ ១៩ខែ

គេនៅមិនទាន់ច្បាស់ទេ ថាតើអ្នកទេសចរដែលមកដល់ នឹងត្រូវដាក់ឱ្យ​ធ្វើចត្តាឡីស័កឬយ៉ាងណានោះទេ ប៉ុន្តែពួកគេ​ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានពេញលេញ និងត្រូវបង្ហាញលទ្ធផលតេស្ត​អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីហោះហើរ។

គួរឱ្យដឹងដែរថា ការសម្រេចចិត្តនេះ ត្រូវបានប្រកាសកាលពីដើមខែនេះ ​​ខណៈពេលដែលករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា​ បានធ្លាក់ចុះក្រោម ២០,០០០ករណី ​ហើយ​ប្រជាជនភាគច្រើន​ក៏បានចាក់វ៉ាក់សាំងរួចរាល់ផងដែរ៕

Taj Mahal គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរឈានមុខគេមួយរបស់ប្រទេសឥណ្ឌា
Taj Mahal គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរឈានមុខគេមួយរបស់ប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T