បើកៀកកើយស្អិតរមួតអញ្ចឹង អ្នកណាមិនគិតថា សេង មង្គល និង ហ៊ិន ច័ន្ទនីរ័ត្ន ជាគូស្នេហ៍នោះ

//s9.kh1.co/38/3839ada9457314d59367540c4c06d9bbffe45553.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហ្វេនឃើញហើយចង់លើសជាតិស្ករ សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបស្វីតៗម្លឹងៗអ្នកណាមិនសង្ស័យ។

ភ្នំពេញ៖ ជាដៃគូសិល្បៈដ៏សាកសមរវាងលោក សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចាប់តាំងពីចាប់ដៃគ្នាសម្ដែងក្នុងភាពយន្តភាគ «ទាសីបេះដូង» ជាគូនឹងគ្នាមក អ្នកទាំងពីរក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាំក់អ្នកគាំទ្រ ។ ជាពិសេស បច្ចុប្បន្នតារាប្រុសស្រីទាំងពីរូបនេះ ក៏ជាពិធីករពិធីការិនីឆ្នើម ថែមទាំងមានការងាររួមគ្នាជារឿយៗផងដែរ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មួយរយៈក្រោយនេះ គេសង្គេតឃើញថា តារាសម្ដែងនិងជាពិធីការិនីទាំងដួងនេះ ហាក់មានភាពល្អូកល្អើនជាមួយគ្នា និងតែងបង្ហាញនៅលើបណ្ដាញសង្គម ជាញឹកញាប់ទៀតផង។ ជាក់ស្ដែង នៅពេលថ្មីៗនេះ  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ទើបតែបានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក រួមជាមួយលោក មង្គល ជាថ្មីម្ដងទៀត ដោយមានកាយវិការស្និតស្នាលល្អូកល្អើនជាខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកទាំងពី ថែមទាំងបានយកដៃប៉ះថ្ពាល់គ្នាយ៉ាងផ្អែមល្ហែម មើលទៅដូចជាគូស្នេហ៍ពិតៗ បើទោះបីជាអ្នកទាំងពីរមិនទាន់បានបញ្ជាក់ពីទំនាក់ទំនងមួយនេះយ៉ាងណាក្តី  

ដោយឡែក គ្រាន់តែឃើញអាយដលទាំងពីរ ស្និទ្ធស្នាលគ្នាបែបនេះ ធ្វើឲ្យហ្វេនជាច្រើនមានក្តីសុខចង់លើសជាតិស្កតាម ថែមទាំងគាំទ្រអ្នកទាំងពីរឲ្យក្លាយជាគូស្នេហ៍ពិតៗថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្
ហ៊ិន ច័ន្ទនីរ័ត្នសេង មង្គល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T