អ្នកវិទ្យាសាស្ត្រមានចម្ងល់ថា ហេតុអ្វីបានជាបងប្អូនភ្លោះរបស់ផែនដី មិនអាចទ្រទ្រង់ជីវិត?

//s9.kh1.co/38/38065d07191baa691c25e7fad1a0fc3e35963824.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ភពសុក្រដែលជាអ្នកជិតខាងដ៏ជិតបំផុតរបស់យើង ត្រូវបានគេហៅថាបងប្អូនភ្លោះរបស់ផែនដី ដោយសារតែទំហំនិងដង់ស៊ីតេដូចគ្នានៃភពទាំងពីរ។

បរទេស៖ ភពសុក្រអាចជាវាលរហោស្ថានដ៏ក្ដៅគគុកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានចោទសួរថា ហេតុអ្វីបានជាភពនេះតែងតែមិនអាចរស់នៅបាន។ ខណៈពេលដែលការសិក្សាពីមុនៗបានបង្ហាញថា ភពសុក្រអាចត្រូវបានគ្របដណ្ដប់ដោយមហាសមុទ្រ ការសិក្សាថ្មីបានរកឃើញផ្ទុយពីនេះ ដោយភពមួយនេះទំនងជាមិនអាចមានមហាសមុទ្រនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវក៏បានកំណត់ផងដែរថា រឿងស្រដៀងគ្នានេះអាចកើតឡើងលើផែនដី គ្រាន់តែអ្វីៗអាចមានភាពខុសគ្នាបន្តិច។ ភពសុក្រដែលជាអ្នកជិតខាងដ៏ជិតបំផុតរបស់យើង ត្រូវបានគេហៅថាបងប្អូនភ្លោះរបស់ផែនដី ដោយសារតែទំហំនិងដង់ស៊ីតេដូចគ្នានៃភពទាំងពីរ។ ក្រៅពីនេះ ភពទាំងនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង។

ខណៈពេលដែលផែនដីជាមណ្ឌលធម្មជាតិសម្រាប់ជីវិត ភពសុក្រគឺជាភពដែលគ្មានជីវិត ជាមួយបរិយាកាសកាបូនឌីអុកស៊ីត ដែលមានជាតិពុលក្រាស់ជាងភពយើង៩០ដង ដែលពពកនៃអាស៊ីតស៊ុលផួរិចនិងសីតុណ្ហភាពនៅលើផ្ទៃវាឡើងដល់៤៦២អង្សាសេ ក្ដៅល្មមដើម្បីរំលាយសំណ។

ដើម្បីយល់ពីរបៀបដែលភពថ្មទាំងពីរនេះមានភាពខុសប្លែកគ្នា ក្រុមរូបវិទូតារាសាស្ត្របានសម្រេចចិត្តព្យាយាម ធ្វើត្រាប់តាមគំរូនៃការចាប់ផ្ដើមនៅពេលដែលភពរបស់ប្រព័ន្ធព្រះអាទិ្យយើង បានបង្កើតឡើង៤.៥ពាន់លានឆ្នាំមុន។ ពួកគាត់បានប្រើគំរូអាកាសធាតុស្រដៀងទៅនឹងអ្វី ដែលអ្នកស្រាវជ្រាវប្រើនៅពេលធ្វើត្រាប់តាមការប្រែប្រួលអាកាសធាតុនៅលើផែនដី ដើម្បីរកមើលពេលវេលានៅក្មេងរបស់ភពសុក្រនិងផែនដី។ ការសិក្សាថ្មីនេះរបស់ពួកគាត់ត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature៕

ភពសុក្រ
ភពសុក្រ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T