ក្មេងស្រីអាយុ ១៣ឆ្នាំ ដែលជាជនរងគ្រោះក្នុងករណីរំលោភ នៅ Guangxi ប្រទេសចិន ត្រូវបានប៉ូលីសដាក់ខ្នោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យសសៃប្រសាទ។

តាមប្រភព័ត៌មានរបស់គ្លូបលថាម បានឲ្យដឹងថា ក្មេងស្រីនេះដាក់ខ្នោះ ដោយសារតែនាងមិនអាចគ្រប់គ្រងលើខ្លួនបាន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។ យ៉ាងណាមិញ ជាដំបូងក្មេងស្រីរងគ្រោះនេះ បានណាត់ជួបនឹងបុរស អាយុ ២៥ឆ្នាំម្នាក់តាមអនឡាញ ដែលមានឈ្មោះថា ហ្វេង កាលពីខែកុម្ភៈ ឆ្នាំ ២០១៣មុននេះ។ ដោយនៅក្នុងនោះ ពួកគេបានណាត់គ្នាដំបូងនៅសួនច្បារសាធារណៈមួយកន្លែងនៅ Luchuan ដែលក្រោយមក បុរសនេះក៏នាំនាងទៅកាន់សណ្ឋាគារ នឹងរំលោភនាងជាច្រើនដងតែម្ដង។ តែនៅក្នុងនោះ បុរសឈ្មោះហ្វេង នេះបែរជានិយាយប្រាប់ប៉ូលីសថា ខ្លួនមិនបានដឹងថា នាងមិនទាន់គ្រប់អាយុនោះទេ។

ទោះជាយ៉ាងណា ក្មេងស្រីនេះត្រូវបានគេរាយការណ៍ថា នាងមិនមានអារម្មណ៍នឹងននោះទេ ក្រោយពីមានហេតុការណ៍នេះ ដែលក្នុងអំឡុងពេលសើុបអង្កេត ក្មេងស្រីនេះត្រូវបានដាក់ខ្នោះ ដើម្បីការពារនាងទៅវាយប្រហាយអ្នកដទៃ និងបន្ទាប់មក នាងក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលក្មេងស្រីម្នាក់ មានអាយុត្រឹមតែ ១៣ឆ្នាំ បែរជាក្លាយជាមនុស្សម្នាក់ ដែលមានសតិមិននឹងន និងសឹងតែឆ្កួតនោះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]