ធំក្លិនមិនល្អក្រោមផ្ទះ ដល់ហៅគេមកមើល ស្រាប់តែឃើញកូនចៅពស់៩២ក្បាល (មានវីដេអូ)

//s9.kh1.co/99/9937d3f5d62c5e0cb56ab4bbd7f2395630e5a279.jpg
សង្គម

 ១៥-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

មានកូនពស់ចំនួន៥៩ក្បាល និងពស់ពេញវ័យចំនួន៣៣ក្បាល

កាលីហ្វ័រញ៉ា៖ កាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅ លោក Al Wolf ជានាយកអង្គការមិនរកប្រាក់ចំណេញពីការជួយសង្គ្រោះ​ ត្រូវបានគេស្នើសុំឲ្យជួយទៅពិនិត្យផ្ទះរបស់ពលរដ្ឋមួយខ្នង នៅឯរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីមានក្លិនស្អុយនៃលាមកសត្វសាយភាយ។ នេះបើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ Daily Mail ចុះផ្សាយម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅពេលដែលលោកចុះទៅដល់ទីតាំងផ្ទាល់ លោកមានការភ្ញាក់ផ្អើលជាខ្លាំង ដែលប្រទះឃើញនូវពស់ចំនួន៩២ក្បាល ជាប្រភេទពូជប៉ាស៊ីហ្វិក បន្ទាប់ពីបានជីកនៅក្រោមផ្ទះអស់រយៈពេល៣ម៉ោង និង៤៥នាទី។ ហើយពស់ទាំងអស់នេះ សុទ្ធសឹងតែមានពិស ប៉ុន្ដែវាគ្រាន់តែចឹកដើម្បីការពារខ្លួនពីអ្វីមួយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ កូនពស់ចំនួន៥៩ក្បាល និងពស់ពេញវ័យចំនួន៣៣ក្បាល ដែលត្រូវបានលោកដាក់ចូលទៅក្នុងធុងជ័រពីរផ្សេងគ្នា។ បន្ថែមពីនេះទៀត ក្រុមការងារជួយសង្គ្រោះបានប្រទះឃើញសាកសពឆ្មាមួយក្បាល អំឡុងពេលកំពុងឆែកឆេរនៅខាងក្រោមផ្ទះផងដែរ។

យ៉ាងណាមិញ ជាចុងក្រោយ លោក Wolf ក៏បានធ្វើការដោះលែងសត្វពស់ទាំងអស់ ឲ្យវិលទៅរកជំម្រកធម្មជាតិវិញតែម្ដង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T