ងងឹតមុខឈឹង ក្រោយធ្លាយតម្លៃ ម្ហូបរបស់ចុងភៅដ៏ល្បីម្នាក់នេះ ចូលម្តងអស់​៥ម៉ឺនដុល្លារ

//s9.kh1.co/92/9289df0f47c9e2b8439dc9fb57c5be83b17bbd4e.jpg
សង្គម

 ១៥-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែម្ហូបមួយពេល ចំណាយ៥ម៉ឺនដុល្លារ នៅហាងរបស់លោក Salt Bae ល្បីខាងរោលអំបិលលើ steak។

បរទេស៖ នៅលើបណ្តាញអ៉ីនធើណែត អតិថិជនម្នាក់ ត្រូវបានងងឹតមុខឈឹងតែម្តង បន្ទាប់ពីបុគ្គលម្នាក់នោះ បានចំណាយប្រាក់ ៣៧.០០០ ផោន (ប្រហែល ៥ម៉ឺនដុល្លារ) នៅភោជនីយដ្ឋានល្បីឈ្មោះ Nusr-Et Steakhouse ក្នុងទីក្រុង Knightsbridge ទីក្រុងឡុងដ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ភោជនីយដ្ឋានដែលទំនើបមួយនេះ គឺជាកម្មសិទ្ធិរបស់មេចុងភៅជនជាតិទួរគីឈ្មោះ Nusret Gokce ដែលត្រូវបានគេស្គាល់ថា Salt Bae ជាមួយនឹងស្ទាយ៍រោលអំបិលបែបប្លែករបស់លោក បានធ្វើឱ្យមានអ្នកគាំទ្រជាង ៣៨ លាននាក់នៅលើ Instagram ចាប់តាំងពីលោក បានសាយវីដេអូ ល្បីពេញបណ្តាញសង្គមក្នុងឆ្នាំ ២០១៧ មក។

យ៉ាងណាមិញ វិក័យប័ត្រ បង្ហាញថាអាហារជិត ៣ ម៉ឺនផោន ត្រូវបានចំណាយទៅលើគ្រឿងស្រវឹងថ្លៃ ៗ ខណៈពេលដែលសាច់អាំងដែលធ្វើពីមាសបាន នំបាឡាវ៉ាសបែបអឺរ៉ុប អ្វីដែលរបស់ថោកបំផុត ក្រៅពីទឹក គឺដំឡូងបារាំងនិងផ្សិតចៀនដែលមានតម្លៃក៏ ១២ ផោនដូច្នេះដែរ៕

ប្រភព៖ Dailymail 

សូមទស្សនារូបភាពខាងក្រោម៖

Salt Bae
Salt Bae
Salt Bae
Salt Bae
វិក័យប័ត្រ ដែលបានបង្ហោះ
វិក័យប័ត្រ ដែលបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T