ភាពភ្ញាក់ផ្អើល និងមិនគួរឲ្យជឿបានកើតឡើង ក្រោយពីនារីស្រវឹងម្នាក់ ត្រូវបានបុរស៣នាក់បំពានផ្លូវភេទ នៅតាមសាធារណៈនោះ។

ជាមួយគ្នានោះ សកម្មភាពទាំងស្រុង ត្រូវបានកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅតាមផ្លូវសាធារណៈថតបាន និងបានលេចផ្សាយនៅក្នុងប្រព័ន្ធវេបសាយ របស់រៀតណាមថែមទៀត។ នៅក្នុងនោះ បានបង្ហាញឲ្យឃើញថា នារីម្នាក់ដែលទំនងជាស្រវឹងយ៉ាងជោគជាំ បានដេកដួលនៅលើសួនច្បារ ដោយមិនខ្វល់ពីអ្នកណាទាំងអស់។ តែនៅពេលនោះ បែរជាលេចមុខបុរស២នាក់ ដំបូងគេមកធ្វើពុតជាជួយនារីស្រវឹងនោះ ដែលតាមការពិតអ្នកទាំងពីរនាក់នេះ ហាក់ដូចជាបន្លំស្ទាបរាងកាយនារីនេះទៅវិញ និងបន្ទាប់មកក៏មានបុរសម្នាក់ផ្សេងទៀត មកធ្វើជាជួយ និងរឹតតែបន្លំស្ទាប ថែមទាំងបំពានផ្លូវភេទជាខ្លាំង ខណៈពេលដែលមានអ្នកដំណើរជាច្រើន បានដើរឆ្លងកាត់នោះ។

យ៉ាងណាមិញ វីដេអូនេះត្រូវបានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ធ្វើការស្ដីបន្ទោសទៅលើនារីនេះជាខ្លាំង ដែលខ្លួនជាស្រី ចុះហេតុអ្វីស្រវឹងដល់បែបនេះទៅវិញ? ដែលនេះហើយទើបបណ្ដោយឲ្យព្រាននារីទាំងបីនាក់នេះ បន្លំនិងស្ទាបសឹងតែគ្រប់ទីកន្លែងហើយនោះ។
ទោះជាយ៉ាងណា សូមប្រិយមិត្ដនារីទាំងឡាយ មេត្ដាប្រុងប្រយ័ត្ន និងកុំបណ្ដោយឲ្យមានហេតុការណ៍បែបនេះ ឲ្យកើតឡើងទាល់តែសោះ។

សូមទស្សនាវីដេអូ៖ 



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]