បាត់ដំបងៈ យុវជនញៀនថ្នាំ៦ឆ្នាំម្នាក់ បានលក់ម៉ូតូអស់៣គ្រឿង បំផ្លាញទ្រព្យសម្បត្តិ អស់ជាច្រើន ត្រូវបានឪពុកម្តាយ បានប្តឹងសមត្ថកិច្ចចាប់បញ្ជូន ទៅមណ្ឌលបន្សាបគ្រឿងញៀន ស្រុកបវេល តាមសណូមពរ អាណាព្យាបាលកាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ នៅចំណុចភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ឪពុកជនបង្កបាននិយាយប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ឈ្មោះ ជឿន ជាចំណាប់ ភេទប្រុសអាយុ២៣ឆ្នាំ បានញៀនថ្នាំតាំងពីវានៅអាយុ១៧ឆ្នាំ មកម្លេះ ពួកគាត់ បានអប់រំណែនាំជាច្រើនឆ្នាំមកហើយ តែវាមិនព្រម បោះបង់ចោលទេ។ លោកបានបន្តថាពេលវាធ្វើទុក្ខម្តងៗ វាតែងតែរករឿងឪពុកម្តាយ សម្លុតទារលុយនិង ម៉ូតូយកទៅជិះព្រមទាំងលក់បំផ្លាញអស់ម៉ូតូអស់ចំនួន៣គ្រឿងមកហើយ។

មុនពេលកើតហេតុនេះកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១២ពីម្សិលមិញនេះមិត្តភក្តិវាបានបបួលគ្នាជក់ ថ្នាំញៀន ក្នុងផ្ទះសំណាក់វីធូ១យប់ អត់ចូលផ្ទះទេ។ លុះព្រឹកឡើងវេលាម៉ោងប្រហែល៩ព្រឹកវា បានខ្ចីម៉ូតូជិះតែ ពួកគាត់មិនឲ្យ ទេវាក៏ខឹងហើយថ្នាំចាប់ផ្តើមធ្វើទុក្ខផងក៏រករឿងយកឈើមកវ៉ៃ កញ្ចក់ទ្វារបង្អួច ខ្ទេចខ្ទីអស់ពួក គាត់ បានទៅប្តឹងសមត្ថកិច្ចឲ្យមកជួយចាប់រហូតដល់ ម៉ោង១២ថ្ងៃត្រង់ទើបចាប់ខ្លួនបាននាំយក មកស្នងការនគរបាលខេត្តធ្វើការ អប់រំ។

ឪពុកម្តាយទាំង២នាក់បានសំណូមពរឲ្យសមត្ថកិច្ចចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែនៅស្រុកបវេលដើម្បី បន្សាបសារធាតញៀនក្នុងខ្លួន។ សមត្ថកិច្ចនគរបាលជំនាញបានធ្វើតាមសំណូមពររបស់ អាណាព្យាបាលនិងបញ្ជូនទៅមណ្ឌលកែប្រែតាមក្រោយ៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ