ក្មេងៗកុំចង់ហក់! ម៉េង កែវពេជ្ជតា ច្រើនតែអាយុទេ ពេលតែងខ្លួនបែបនេះប្លែកខ្លាំង

//s9.kh1.co/5c/5c775c5ecf11bbca023219a0f72e88b7c5990b13.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពថ្មីនៅក្នុងបណ្តាញសង្កមហ្វេសប៊ុក ដោយមើលទៅការតុបតែងខ្លួនម្តងនេះ គឺជាពិតជាស្អាត និងក្មេងជាងវ័យខ្លាំង។

ភ្នំពេញ៖​ មិនតិចឆ្នាំនោះទេ ដែលតារាចម្រៀង ម៉េង កែវពេជ្ជតា​ បានចាប់ផ្តើមក្នុងអាជីពសិល្បៈដោយក្នុងនាមជាតារាចម្រៀងម្នាក់ ដែលមានទឹកដមសំនៀងផ្អែមពីរោះរន្តំចិត្ត អាចបំពេរអារម្មណ៍មហាជនឲ្យ​ទោទន់ទៅតាមបទចម្រៀងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មកទល់ពេលនេះក្តី តារាចម្រៀងរូបនេះ គឺនៅតែទទួលបានការគោរពស្រលាញ់ ពីមហាជន ខ្លាំងដដែល​ ដោយក្រៅពីទេពកោសល្យនៃការបង្ហើរសំនៀងដ៏ក្រអួនក្រអៅ តារារូបនេះ​​ ក៏មានសម្រស់ស្អាត និងនៅក្មេងជាងវ័យ មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្មាននោះឡើយ។

ដោយឡែក ក្នុងពេលថ្មីៗនេះ​ ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពថ្មីនៅក្នុងបណ្តាញសង្កមហ្វេសប៊ុក ដោយជ្រើសរើសយកការតុបតែងខ្លួនបែបស្រគត់ស្រគុំ ដោយចង់សក់ទីទុយ វែនតាធំ និងសម្លៀកបំពាក់បែបសិសស្សសាលាផងដែរ ដោយមើលទៅឃើញថា អ្នកនាងស្រស់ស្អាតម៉្យាងតាមរបៀបស្ទីលយុវវ័យជំទង់ផង ដោយមិនចាញ់ក្មេងប៉ុន្មានឡើយ។

ចំណែកអ្នកគាំទ្រក៏នាំគ្នាសរសើរ ដែលតារារូបនេះ តុបតែងខ្លួនបានគ្រប់ទម្រង់ទោះបីស្ទីលបុរាណ សម័យ គឺមើលទៅស្អាតទាំងអស់តែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​ 
ម៉េង កែវពេជ្ជតា​  (រូបថ្មី)
ម៉េង កែវពេជ្ជតា​  (រូបថ្មី)
ម៉េង កែវ​​ពេជ្ជតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T