វិធីសន្សំលុយទុក សម្រាប់ប្រើគ្រាមានអាសន្នជាយថាហេតុ!

//s9.kh1.co/94/94c5633e4addc770c9273545d00accb012a29627.jpg
សង្គម

 ១៥-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្នំពេញ៖ ការចាយវាយ គឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា ក្នុងការរស់នៅ ចិញ្ចឹមជីវិត និងប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួនប្រចាំថ្ងៃ។

ភ្នំពេញ៖ ការចាយវាយ គឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា ក្នុងការរស់នៅ ចិញ្ចឹមជីវិត និងប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួនប្រចាំថ្ងៃ។ បើទោះបីជាអ្នកអាចរកចំណូល មានការចាយវាយគ្រប់គ្រាន់យ៉ាងណាក៏ដោយ តែបញ្ហាអាសន្ននៅក្នុងបញ្ហាហិរញ្ញវត្ថុតែងតែចៀសមិនផុតនោះទេ ដែលទាមទារឱ្យអ្នករៀបចំផែនការ និងការសន្សំឱ្យបានត្រឹមត្រូវ សម្រាប់តម្រូវការចាំបាច់ពេលអាសន្ន ដែលគេហៅថា Emergency Fund ក្នុងបញ្ហាបន្ទាន់ដូចជាខាងផ្នែក សុខភាព ពេលដាច់លុយ ពេលរៀបចំមង្គលការ និងបញ្ហាអាសន្នផ្សេងៗភ្លាមៗ ដោយត្រូវការប្រើប្រាស់លុយជាការចាំបាច់គ្មានការគ្រោងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីមានប្រាក់ប្រើប្រាស់ពេលអាសន្ន អ្នកត្រូវតែចេះក្បួនសន្សំលុយ និងរកប្រាក់តាមវិធីខាងក្រោមនេះ៖

រូបតំណាង
រូបតំណាង

 ១. កញ្ចប់សន្សំប្រចាំខែ

អ្នកអាចដកប្រាក់ចំនួនសមល្មមសម្រាប់រក្សាទុកប្រើប្រាស់ពេលអាសន្នប្រចាំខែជាទៀងទាត់ ដោយមិនត្រូវយកប្រាក់សន្សំពេលអាសន្ននេះចាយវាយមិនចាំបាច់ឡើយ។

២. បង្កើនប្រាក់ចំណូលដោយរកការងារបន្ថែម

ដើម្បីអាចរកប្រាក់បានច្រើន និងអាចដកប្រាក់ទុកសន្សំផង អ្នកត្រូវតែមានការងារនឹងធឹងជាក់លាក់មួយ ហើយត្រូវបានការងារបន្ថែមម៉ោងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពេលអាសន្ន។

៣. ប្រាក់អាសន្នដែលអាចចាយវាយ ៣ ខែ ទៅ ៦ខែ

យ៉ាងហោច អ្នកមានលុយដែលសន្សំ និងរក្សាទុកដែលអាចចាយវាយបាន ដល់ទៅ ៣ខែ ទៅ ៦ខែ ដែលចាំបាច់អាចប្រើប្រាស់ពេលមានអាសន្នណាមួយ។

រូបតំណាង
រូបតំណាង

៤. ផ្តាច់បំណុល និងបង្កើនទ្រព្យ

បំណុល ជាបញ្ហាដែលនាំឱ្យអ្នកមានផលវិបាកហិរញ្ញាវត្ថុ និងមិនអាចមានប្រាក់គ្រប់គ្រាន់ពេលអាសន្ន យកល្អគួរតែប្រឹងប្រែងផ្តាច់បំណុលពីតូចទៅធំ។ ជាពិសេសយកប្រាក់ទៅទិញទ្រព្យសម្បត្តិដែលអាចលក់ចេញភ្លាមៗពេលមានអាសន្ន ឬវិនិយោគលើអ្វីមួយដែលមានប្រាក់ចំណេញ។

. ប្រើបណ្ណឥណទាន

បច្ចុប្បន្ននេះធនាគារ មានការផ្តល់ឥណ្ណទានដល់អ្នកប្រើប្រាស់បានក្នុងសាច់ប្រាក់ជាក់លាក់មួយ ហើយសងត្រលប់មកវិញតាមការព្រមព្រៀងនៃលទ្ធភាពសងវិញ។ ដូច្នេះ អ្នកអាចធ្វើការស្នើបណ្ណឥណទាន សម្រាប់ការប្រើប្រាស់សាច់ប្រាក់បន្ទាន់ណាមួយមុនបានហើយ។

ACLEDA Cards
ACLEDA Cards

កាន់តែងាយស្រួលសព្វថ្ងៃនេះ មិនថាតែការរក្សាប្រាក់សន្សំ ឬស្នើបណ្ណឥណទានណាមួយ លោកអ្នកអាចជឿទុកចិត្តបានជាមួយនឹង ធនាគារអេស៊ីលីដា ដែលគេគ្រប់គ្នាស្គាល់ថាជាធនាគារដែលទទួលបានការជឿទុកចិត្តជាងគេទាំងវិស័យរដ្ឋ ឯកជន និងមានប្រជាជនខ្មែរប្រើប្រាស់ច្រើនជាងគេបង្អស់ ជាពិសេសគឺប្រព័ន្ធនៃការទូទាត់ និងការប្រើប្រាស់ទាត់ផ្សេងៗតាមរយៈ « កម្មវិធីអេស៊ីលីដាម៉ូបាល »

ដោយការប្រើប្រាស់ « កម្មវិធីអេស៊ីលីដាម៉ូបាល » នៅក្នុងទូរស័ព្ទដៃ គឺជាជម្រើសរបស់មនុស្សសម័យថ្មី ដែលទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

 -ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដាម៉ូបាល ។

-កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។

-កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។

-អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។

-មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T