តូចណាស់! វិចិត្រកររូបនេះ ឆ្លាក់រូបអ្នកប្រដាល់ម្នាក់ ប៉ុនឈើគូស

//s9.kh1.co/20/20a66618989d2307c49b1e6e1fa4d6a55886c7e0.jpg
សង្គម

 ១៥-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្នាដៃដ៏អស្ចារ្យរបស់គាត់ពីមុនមានតម្លៃចាប់ពីប្រមាណ ១២៣,០០០ដុល្លារអាមេរិក ដល់ប្រមាណ ២៧៣,៤០០ដុល្លារអាមេរិកឯណោះ

អង់គ្លេស៖ វិចិត្រករម្នាក់ឈ្មោះថា Willard Wigan MBE អាយុ៦៤ឆ្នាំ បានប្រើប្រាស់មីក្រូទស្សន៍ ដើម្បីឆ្លុះឆ្លាក់រូបដ៏តូចរបស់ជើងឯកប្រដាល់ Tyson Fury ដែលឈរនៅលើចុងដែកគូល និងមានទំហំប៉ុនឈើគូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិចិត្រកររូបនេះ បានទាំងប្រើរោមភ្នែករបស់គាត់ផ្ទាល់ ធ្វើជាជក់សម្រាប់គូរដាក់ពណ៌បន្ថែមលើរូបដែលបានឆ្លាក់ និងចំណាយពេលប្រាំបីម៉ោងក្នុងមួយថ្ងៃ រហូតដល់អស់រយៈពេលបួនសប្ដាហ៍ ទើបវាត្រូវបានចេញជារូបរាង។ តួយ៉ាង ចំពោះគំនិតនៃការបង្កើតឡើងនេះ គឺគាត់ចង់ផ្ដល់កិត្តិយសទៅដល់អ្នកប្រដាល់ ក្រោយពីការការពារខ្សែក្រវ៉ាត់ WBC ដោយជោគជ័យផងដែរ។ ហើយនេះ គឺជាស្នាដៃចុងក្រោយរបស់គាត់ ប៉ុន្ដែគាត់មិនបានដាក់តម្លៃឡើយ ទាំងដែលស្នាដៃដ៏អស្ចារ្យរបស់គាត់ពីមុនៗមានតម្លៃចាប់ពីប្រមាណ ១២៣,០០០ដុល្លារអាមេរិក ដល់ប្រមាណ ២៧៣,៤០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ រូបចម្លាក់នេះ ក្នុងចំណោមរូបចម្លាក់ខ្នាតតូចទាំង២៥ ដែលគាត់កំពុងដាក់តាំងបង្ហាញនៅឯវិចិត្រសាលសិល្បៈក្នុងទីក្រុង Birmingham ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T