រាជធានីភ្នំពេញ ៖ បុរសជនជាតិអេស្បា៉ញម្នាក់ ត្រូវនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដូនពេញ សហការជាមួយនគរបាលបុ៉ស្តិ៍រដ្ឋបាល ផ្សារថ្មីទី៣ឃាត់ខ្លួនកាលពីវេលាមោ៉ង ១០និង១០នាទីយប់ថ្ងៃទី១១ សីហា បន្ទាប់ពីនគរបាលជំនាញរក ឃើញសាកសពបុរសជនជាតិអង់គ្លេសម្នាក់ ដែលមានសភាពរលួយទៅហើយ នៅក្នុងកៅស៊ូតង់ ដែលគេរុំទុកក្នុងបន្ទប់លេខD៣E៤ នៃផ្ទះជួលលេខ១៦០ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្ត្រីនគរបាលជំនាញឲ្យដឹងថា បុរសជនជាតិអេស្ប៉ាញ ដែលរងការចោទប្រកាន់ពីបទមនុស្សឃាត ហើយត្រូវបានឃាត់ខ្លួននេះឈ្មោះBLUNDELL PEREZ RICARDO អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខBA៣០១៩៦០ ចូលមកកម្ពុជាជាអ្នកទេសចរស្នាក់ នៅបន្ទប់លេខD៣E៤ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ដោយឡែក ជនរងគ្រោះដែលសមត្ថកិច្ចជំនាញដាក់ការសង្ស័យ  ថា ស្លាប់ដោយគេធ្វើឃាតឈ្មោះJOHN CONNELL ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអង់គ្លេស ចូលមកកម្ពុជាជាអ្នកទេសចរដូចគ្នាកា ន់លិខិតឆ្លងដែនលេខ៥១២១៥៩៦៨៣ ស្នាក់នៅជាមួយជនសង្ស័យខាងលើ ។ យោងតាមរបាយការណ៍របស់ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ ប្រហែលមោ៉ង ៩និង៣០នាទីយប់ជនឈ្មោះBLUNDELL PEREZ RICARDO បានទៅផឹកសុីនៅផ្សារសូរិយាម៉ល់ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយក៏បានជួបជាមួយឈ្មោះJOHN CONNELL និងបានរាប់អានគ្នាជាមិត្តភក្ដិ ។ ក្រោយពីចប់ការផឹកសុី បុរសរងគ្រោះបានសុំមកលេងផ្ទះជួលខាងលើរបស់ជនសង្ស័យ និងបានស្នាក់នៅជាមួយគ្នាចំនួន២យប់ ។ លុះដល់ថ្ងៃសៅរ៍មួយក្នុងខែកក្កដា ឆ្នាំ២០១៣ ជនរងគ្រោះ និងជនសង្ស័យបានដើរលេងផឹកសុីជាមួយគ្នា រហូតដល់ព្រឹកឡើងថ្ងៃអាទិត្យ បុរសរងគ្រោះក៏បានរើអីវា៉ន់មកស្នាក់នៅផ្ទះ ជួលជាមួយជនសង្ស័យតែម្ដង ក្នុងនោះក៏មានឈ្មោះARON ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអាមេរិកធ្វើជាគ្រូបង្រៀន និងជាមិត្តភក្ដិរបស់បុរសរងគ្រោះមកជាមួយផងដែរ ។

លុះយប់ឡើងនៅម៉ោងប្រហែលជា ១រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ជនរងគ្រោះបានអង្គុយផឹកស្រាម្នាក់ឯងបណ្តើរ និងប្រើថ្នាំញៀនផង ដោយដាក់លើប្រអប់មួយរួចហិត ចូលតាមច្រមុះអស់ជាច្រើន នៅយ៉ខាងក្រៅមុខបន្ទប់ ។ ចំណែកជនសង្ស័យនិងឈ្មោះARON ពុំបានអង្គុយផឹកជាមួយទេ ហើយក៏បានដេកលក់ទៅ ។ លុះព្រឹកឡើងឈ្មោះ ARONក៏បានចេញទៅបាត់ដែរ រហូតដល់មោ៉ងប្រហែល៤រសៀលជនសង្ស័យបានចេញមក ដាស់បុរសរងគ្រោះ តែឃើញកំពុងអង្គុយពុំកម្រើក ក៏លើកបីចូលទៅក្នុងបន្ទប់វិញរួចស្ទាប ដង្ហើមទើបដឹងថា បុរសឈ្មោះJOHN CONNELL ស្លាប់បាត់ទៅហើយ ។ ក្រោយពីដឹងថា ឈ្មោះJOHN CONNELLស្លាប់ បុរសឈ្មោះPEREZ RICARDO ក៏បានទូរស័ព្ទហៅឈ្មោះARONឲ្យត្រឡប់មកវិញ បុ៉ន្តែពេលឈ្មោះARON ទៅដល់ដឹងថា ស្លាប់ក៏បានត្រឡប់ទៅវិញបាត់ទៅ ។ រីឯឈ្មោះJOHN CONNELL ដែលស្លាប់ទៅហើយនេះត្រូវជនសង្ស័យឈ្មោះBLUNDELL PEREZ RICARDO មិនរាយការណ៍មកសមត្ថកិច្ចទេ បែរជាយកកៅសូ៊តង់ពណ៌ខៀវដែលមាននៅលើផ្ទះស្រាប់មក គ្របសពទុកអស់រយៈពេល៤ថ្ងៃ ។ ប៉ុន្តែក្រោយពីហើម និងមានក្លិនស្អុយខ្លាំង ពេក ក៏យកកៅសូ៊តង់នោះរុំសពជុំជិត និងរក្សាទុកក្នុងផ្ទះរហូតមក ។ លុះដល់ថ្ងៃទី១១ សីហា វេលាមោ៉ង៣រសៀល នគរបាលបុ៉ស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដែលទទួលព័ត៌មានពីម្ចាស់ផ្ទះទើបនាំ កម្លាំងចម្រុះចូលទៅពិនិត្យកន្លែងកើតហេតុនិង ឃាត់ខ្លួនជនសង្ស័យមកសាកសួរ ។

មន្ត្រីនគរបាលជំនាញមួយរូបបង្ហើបឱ្យដឹងថា បុរសជនជាតិអង់គ្លេស ដែលស្នាក់នៅក្នុងបន្ទប់ខាងលើអាច ស្លាប់២សប្តាហ៍មកហើយព្រោះសាច់ បានរលេះរលួយឃើញឆ្អឹងដោយអន្លើទៅហើយ ។ ការស្លាប់នេះសមត្ថកិច្ចដាក់ការសង្ស័យថា ជារឿងឃាតកម្មច្រើនជាង ប៉ុន្តែទោះជាយា៉ងនេះក្ដី ក៏សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បន្ថែមទៀតឲ្យហ្មត់ចត់ ។ ពេលនេះជនសង្ស័យខាងលើត្រូវបាន  ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីសើុបអង្កេតលើករណីនេះ ។ ដោយឡែកប្រភពព័ត៌មានពីមន្ត្រីប៉ូលិសសាលា សង្កាត់មួយរូបដែលបានចូលរួមក្នុងការ ពិនិត្យសពនេះដែរនិយាយថា បើតាមការសាកសួរបុរសជនជាតិអេស្ប៉ាញរូបនេះឆ្លើយថា រូបគេមិនបានដឹងពីមូលហេតុនៃការស្លាប់របស់បុរសអង់គ្លេសនេះឡើយ ប៉ុន្តែក្រោយពីដឹងថា ស្លាប់ក៏បានយកក្រណាត់កៅស៊ូគ្រប ។ លុះក្រោយមក ដោយសារធុំក្លិនក៏យកក្រណាត់កៅស៊ូរុំ ហើយពេលសពហើមរលួយរហូត ហូរទឹករងៃក៏បានស្រាយដួសទឹករងៃ ចេញយកទៅចាក់ចោលក្នុងបង្គន់ ។

ចំណែករូបគេមិនដឹងជាទៅ នៅទីណាទេ ក៏ដេកក្នុងបន្ទប់ជាមួយសពនោះដែរទៅ ។ ផ្ទុយទៅវិញក្លិនស្អុយនោះមិនបាន ថមថយឡើយគឺកាន់តែស្អុយខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំណែកម្ចាស់ផ្ទះជួលវិញដោយមានធុំក្លិនស្អុយគួរឱ្យសង្ស័យ ក៏លបមើលទើបដឹង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យតែម្ដង ៕



ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]