អ្នកណាដៀលស្រលាញ់ភេទដូចគ្នាអត់កំណើត? Jeab Lalana ចាប់ដៃគូស្នេហ៍កសាងផ្ទះវីឡា

//s9.kh1.co/58/588da7c8d2e9b5ec8e9bba0085a7ac1d1cc93d5c.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជីវិតស្នេហារបស់តារាសម្ដែងថៃ នាង Jeab Lalana បានបើកចំហអស់រយៈពេលជាយូរណាស់មកហើយ បើទោះបីជាស្នេហារបស់នាងខុសធម្មជាតិក៏ដោយ។

ថៃ៖ ជាការពិតណាស់ ជីវិតស្នេហារបស់តារាសម្ដែងថៃ នាង Jeab Lalana បានបើកចំហអស់រយៈពេលជាយូរណាស់មកហើយ បើទោះបីជាស្នេហារបស់នាងខុសធម្មជាតិក៏ដោយ ក៏តារារូបនេះមិនខ្មាសអៀនក្នុងការបង្ហាញឲ្យមហាជនទទួលដឹងឮថានាងជាមនុស្សស្រីភេទដូចគ្នានោះដែរ។ ហើយការហ៊ានប្រឈមមុខបែបនេះ ទើបធ្វើឲ្យទាំងគ្រួសារ និងមជ្ឈដ្ឋានជុំវិញ ទទួលស្គាល់ពីស្នេហារបស់នាងនិងគូស្នេហ៍គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានចាប់ដៃស្រលាញ់គ្នាជាមួយគូស្នេហ៍អស់ពេលយ៉ាងយូរមកនេះ យើងឃើញថា Jeab Lalana និងគូស្នេហ៍ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។ ពិសេសអ្នកទាំងពីរថែមទាំងបាន ចាប់ដៃគ្នាសាងសង់ផ្ទះវីឡាយ៉ាងធំមួយរួមគ្នា កាលពីជាងមួយឆ្នាំមុនផងដែរ។

មកទាល់ពេលបច្ចុប្បន្ននេះ ផ្ទះវីឡាមួយនេះក៏បានសាងសង់រួចរាល់មួយរយភាគរយ ដោយតារារូបនេះក៏បានបើកបង្ហាញនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពនៅជុំវិញផ្ទះ មានទីធ្លាធំទូលាយ បរិយាកាសក៏បរិសុទ្ធពិតជាគួរឲ្យចង់រស់នៅ រហូតហ្វេនៗឃើញហើយសរសើរជាហូរហែ ព្រោះត្បិតគូស្នេហ៍មួយគូនេះខុសធម្មជាតិពិតមែនប៉ុន្តែពួកគេចេះតស៊ូជាមួយគ្នាបែបនេះ ពិតជាល្អខ្លាំងតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ thairath

Jeab Lalana និងគូស្នេហ៍ 
Jeab Lalana និងគូស្នេហ៍ 
Jeab Lalana និងគូស្នេហ៍ 
Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T