បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀត រងរបួសសន្លប់ដេកស្តូកស្តឹង អស់ជាច្រើនម៉ោងដោយសារសន្ទៈបាញ់ ខណៈដែលពួកគាត់ទៅស៊ីឈ្នួល បាញ់ថ្នាំដំឡូងឲ្យគេ កាលពីរសៀលម៉ោង៣ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អធិការស្រុកថ្មពួក លោក ជា ឆ្លូញ បានឲ្យដឹងនៅថ្ងៃទី១២ ខែសីហានេះថា ជនរងគ្រោះក្នុងហេតុការណ៍ នោះ ១-ឈ្មោះ រស់ រី ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត ២-ឈ្មោះ គុំ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប និង៣-ឈ្មោះ ណង់ អែក ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ អ្នកទាំង២នាក់នេះបានសន្លប់ធំបច្ចុប្បន្នត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

លោក ជា ឆ្លូញ បានបញ្ជាក់ថា មុនពេលកើតហេតុពលរដ្ឋទាំង ៣នាក់ខាងលើ បានទៅស៊ីឈ្នួលបាញ់ថ្នាំ ដំឡូងមីឲ្យគេ ពេលនោះមានភ្លៀងធ្លាក់ ហើយមាន ផ្គរលាន់ ផ្លេកបន្ទោរ បន្ទាប់មកស្រាប់តែរន្ទះបាន បាញ់ ពួកគេទាំង២នាក់ តែបណ្តាលឲ្យឈ្មោះ រស់ រី ស្លាប់តែម្តង ៕

ដោយ ៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]