ខានជួបគ្នាជាងបីឆ្នាំ ស្រាប់តែកូនប្រុសបង្ហាញខ្លួនចំថ្ងៃម្ដាយរៀបការ (មានវីដេអូ)

//s9.kh1.co/e8/e8641913f6fd9a6203469741c8ce0f8eb041d46a.jpg
សង្គម

 ១៤-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មុនថ្ងៃរៀបការមួយថ្ងៃ លោកបានធ្វើពុតជារវល់ និងមិនអាចចូលរួមបានទេ

អាមេរិក៖ បុរសម្នាក់ឈ្មោះថា Raphael Holder អាយុ២៣ឆ្នាំ និងជាទាហានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានធ្វើឲ្យម្ដាយស្រក់ទឹកភ្នែក នៅពេលដែលឃើញលោកបង្ហាញខ្លួនចំពោះមុខ ក្រោយពីខានជួបគ្នាអស់រយៈពេលជាងបីឆ្នាំ ដោយសារជាប់បម្រើការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា បុរសជាកូនប្រុស បានធ្វើដំណើរជាង៣,០០០គីឡូម៉ែត្រ ដើម្បីទៅចូលរួមពិធីមង្គលការរបស់ម្ដាយ ហើយមុនថ្ងៃរៀបការមួយថ្ងៃ លោកបានធ្វើពុតជារវល់ ដែលធ្វើឲ្យម្ដាយសោកស្ដាយជាខ្លាំង។ តែលុះពេលថ្ងៃរៀបការ លោកបានបង្ហាញខ្លួន និងស្រែកថា “គឺខ្ញុំ” ចំពេលដែលអាជ្ញាធរក្នុងតំបន់សួរទៅកាន់ភ្ញៀវក្នុងពិធីថា “តើអ្នកណានៅទីនេះជាអ្នកដឹកដៃកូនក្រមុំក្នុងថ្ងៃមង្គលការ?”។ ហើយឮដូច្នេះ ភ្ញៀវទាំងអស់ ព្រមទាំងស្ត្រីជាម្ដាយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាលោកអាចមកចូលរួមឡើយ។

យ៉ាងណាមិញ ជុំវិញទិដ្ឋភាពដ៏សប្បាយរីករាយខាងលើ ត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញអ៊ីនធឺណេត ដោយទទួលបានការចុចចូលទស្សនាជាច្រើនដងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T