អូស្ត្រាលីត្រៀមបញ្ជូនយានរ៉ូបូត ទៅយកដីថ្មឋានព្រះចន្ទ រួមគ្នាជាមួយបេសកកម្មរបស់ណាសា

//s9.kh1.co/44/44fe66a37a889200b6fc5fcede03d9597c62a666.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

បច្ចេកវិទ្យានិងប្រព័ន្ធរ៉ូបូតទំនើបៗសម្រាប់ប្រតិបត្តិការពីចម្ងាយ នឹងក្លាយជាចំណុចស្នូលក្នុងការបង្កើតវត្តមានប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទ ហើយនៅទីបំផុតគាំទ្រដល់ការរុករករបស់មនុស្សនៅភពអង្គារ។

បរទេស៖ យានរ៉ូបូតដែលបង្កើតដោយអូស្ត្រាលីនឹងរុករកឋានព្រះចន្ទ នៅដើមឆ្នាំ២០២៦ នៅក្នុងដំណើរដំបូងរបស់ប្រទេសនេះទៅកាន់ឋានព្រះចន្ទ។ អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងជាមួយអង្គការណាសា ដើម្បីអភិវឌ្ឍន៍យានរ៉ូបូតតូចមួយ ដែលនឹងមានសមត្ថភាពអាចចាប់ថ្មនិងដីឋានព្រះចន្ទ ហើយយកពួកវាមកកាន់យានចុះចតដែលដំណើរការដោយអង្គការណាសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដីព្រះចន្ទឬរជ្ជះសីលាត្រូវបានគេរំពឹងថា មានផ្ទុកអុកស៊ីសែនក្នុងទម្រង់ជាអុកស៊ីត និងប្រើឧបករណ៍ដាច់ដោយឡែកពីគ្នា ណាសានឹងមានបំណងទាញអុកស៊ីសែនចេញពីសំណាកទាំងនេះ។ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសាងវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទ ព្រមទាំងគាំទ្របេសកកម្មនាពេលអនាគតទៅកាន់ភពអង្គារ។ កិច្ចព្រមព្រៀងដែលរួមបញ្ចូលទាំងការរួមចំណែកចំនួន៥០លានដុល្លារអូស្ត្រាលី (៣៧លានដុល្លារអាមេរិក) គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមពីឋានព្រះចន្ទទៅកាន់ភពអង្គារ របស់អូស្ត្រាលី។

បច្ចេកវិទ្យានិងប្រព័ន្ធរ៉ូបូតទំនើបៗសម្រាប់ប្រតិបត្តិការពីចម្ងាយ នឹងក្លាយជាចំណុចស្នូលក្នុងការបង្កើតវត្តមានប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទ ហើយនៅទីបំផុតគាំទ្រដល់ការរុករករបស់មនុស្សនៅភពអង្គារ។ លោក Bill Nelson អ្នកគ្រប់គ្រងណាសាបាននិយាយថា កិច្ចព្រមព្រៀងជាមួយអូស្ត្រាលីបានពង្រីកសម្ព័ន្ធប្រទេស ដែលគាំទ្រការត្រឡប់ទៅកាន់ឋានព្រះចន្ទរបស់មនុស្ស ស្ថិតនៅក្រោមកម្មវិធី Artemis៕

ទិដ្ឋភាពនៅលើឋានព្រះចន្ទ មើលទៅកាន់ផែនដី
ទិដ្ឋភាពនៅលើឋានព្រះចន្ទ មើលទៅកាន់ផែនដី

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T