ឆន្ទៈខ្ពស់ពិតៗ! អែម គុណថង មិនបោះបង់វិស័យបវរកញ្ញា រហូតនាងដណ្ដើមបានមកុដពីកម្មវិធីណាមួយ (មានវីដេអូ)

//s9.kh1.co/e4/e4b605b00aa7880d07e8ca870002b552feffaa49.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនបោះបង់ក្ដីស្រមៃ កញ្ញា អែម គុណថង នៅតែមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា រហូតទទយលបានជ័យលាភីឯកលេខ១។

ភ្នំពេញ៖ អតីតបវរកញ្ញា Miss Earth កម្ពុជា ២០១៧ កញ្ញា អែម គុណថង បច្ចុប្បន្នបានបញ្ចប់កុងត្រានឹងក្រុមហ៊ុនចាស់ ហើយងាកទៅប្រឡងក្នុងកម្មវិធី Miss Grand កម្ពុជា ២០២១ ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ។ ក្នុងអំឡុងពេលប្រកួត នាងពិតជាមានភាពលេចធ្លោមិនចាញ់បេក្ខភាពដទៃទៀតប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ស្របពេលប្រកាសនូវលទ្ធផលស្វែងរកម្ចាស់ជ័យលាភី នាងទទួលបានតំណែងលំដាប់រងទី២ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីកញ្ញ អែម គុណថង មិនបានឈ្នះក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Grand កម្ពជា ២០២១ ហើយបានត្រឹមគ្រងមកុដលំដាប់រងទី២ ក៏នាងនៅតែរីករាយ និងសប្បាយចិត្ត ខណៈនាងបានបញ្ចេញសមត្ថភាពះស់ពីកម្លាំងកាយចិត្ត។ ក្នុងនោះដែរ គេក៏ឃើញមានទស្សនិកជន និងហ្វេនគាំទ្រនាងផ្ទាល់បានលើកទឹកចិត្តនាង និងចង់ឃើញតារាស្រីរូបនេះចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាម្ដងទៀតផង។

ជាក់ស្ដែង ថ្មីៗនេះមានហ្វេនសួរកញ្ញា អែម គុណថង មានបំណងចង់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាបន្តទៀតឬអត់ ស្រាប់តែនាងបានបង្ហាញអារម្មណ៍ដោយផ្ទាល់យ៉ាងជឿជាក់ និយាយយ៉ាងដូច្នេះថា៖

ទាល់តែបងបានមកុដលេខ១ បានបងឈប់ តែបើមិនបានមកុដលេខ១ទេ បងប្រលងទាល់តែអស់កម្មវិធីក្នុងស្រុកខ្មែរ។

សម្ដីកញ្ញា អែម គុណថង

ចង់ជា្របច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
  កញ្ញា អែម គុណថង 
កញ្ញា អែម គុណថង 
កញ្ញា អែម គុណថង 
វីដេអូ កញ្ញា អែម គុណថង
អែម គុណថង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T