រួសរាន់ឡើង! កម្មវិធីប្រកួតបវរកញ្ញាយុវវ័យ Miss Teen International Cambodia ចាប់ផ្តើមបើកទទួលពាក្យហើយ

//s9.kh1.co/cb/cb6c2be5265415e209be08fa9859a56f83e17721.jpg
សង្គម

 ១៤-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតបវរកញ្ញាយុវវ័យធំជាងគេ នៅក្នុងសកលលោក Miss Teen International បានមកដល់ប្រទេសកម្ពុជាហើយ។ នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំកម្មវិធីមួយនេះ ហើយក៏ជាឱកាសដ៏ពិសេស សម្រាប់យុវតីដែលស្រលាញ់វិស័យបវរកញ្ញាទាំងអស់ អាចបង្ហាញសមត្ថភាព និងតាមចាប់ក្តីស្រមៃរបស់ពួកគេ។

ភ្នំពេញ៖ ការប្រកួតបវរកញ្ញាយុវវ័យធំជាងគេ នៅក្នុងសកលលោក Miss Teen International បានមកដល់ប្រទេសកម្ពុជាហើយ។ នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំកម្មវិធីមួយនេះ ហើយក៏ជាឱកាសដ៏ពិសេស សម្រាប់យុវតីដែលស្រលាញ់វិស័យបវរកញ្ញាទាំងអស់ អាចបង្ហាញសមត្ថភាព និងតាមចាប់ក្តីស្រមៃរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Miss Teen International
Miss Teen International

បេក្ខនារីដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យប្រកួត Miss Teen International Cambodia គឺតម្រូវអោយមានអាយុចាប់ពី១៤ ទៅ ១៩ឆ្នាំ និងមានកម្ពស់ចាប់ពី ១៥៥cm ​ឡើងទៅ។

ម្ចាស់ជ័យលាភី Miss Teen International Cambodia នឹងទទួលបានរង្វាន់ បូកជាមួយនិងកិច្ចសន្យាការងារតម្លៃ ៤០ លានរៀល និងជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រលងកម្មវិធី Miss Teen International នៅក្រៅប្រទេសនាឆ្នាំក្រោយផងដែរ។ លើសពីនេះ ថែមទាំងក្លាយជាតារាប្រចាំក្រុមហ៊ុន Mediaload ដែលនឹងទទួលបានឱកាសការងារជាច្រើនដូចជា ថតស្បតពាណិជ្ជកម្ម សម្តែងរឿងខ្លី Vlog រឿងភាគ និងរឿងខ្នាតធំសម្រាប់ទីផ្សារអន្តរជាតិ។

Miss Teen International
Miss Teen International

រួសរាន់ឡើង! ដើម្បីដាក់ពាក្យប្រកួត សូមចូលទៅកាន់ផេក Miss Teen International Cambodia ដោយភ្ជាប់នូវព័ត៌មានផ្ទាល់ខ្លួន ដូចខាងក្រោម៖

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និងលេខទូរស័ព្ទ

២. រូបថតមួយជំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. កំពស់ ទំងន់ និងទំហំទាំង៣ (ដើមទ្រូង ចង្កេះ និងត្រគាក)

៤. ឆ្នាំសិក្សា ឈ្មោះសាលារៀន ឬកន្លែងការងារបច្ចុប្បន្ន ឬមុខរបររបស់អ្នក

៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

បញ្ជាក់៖ ដើម្បីកាត់បន្ថយការជួបជុំគ្នា ការទទួលពាក្យធ្វើឡើងតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាតារាងពេលវេលានៃការប្រកួត៖

១. ដាក់ពាក្យ៖ ថ្ងៃទី១១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

២. ប្រកាសលទ្ធផល៖​ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០២១

៣. វគ្គសម្ភាស៖​ ថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ឆ្នាំ២០២១

៤. វគ្គថតរូប៖ កំណត់ពេលក្រោយ

៥. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ កំណត់ពេលក្រោយ

៦. វគ្គផ្តាច់ព្រ័ត្រ៖ កំណត់ពេលក្រោយ

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T