គ្រាន់តែឃើញចំណងជើង ក៏មានអារម្មណ៍ថាញាក់សាច់ដែរ ព្រោះថា សូម្បីតែមួយជើង មិនដឹងថាអាចទប់ទល់បាន ឬអត់ផងទៅហើយ ចុះទម្រាំដប់ជើងទៀតនោះ តើបុរសក្នុងវីដេអូ ម្នាក់នេះ គាត់ពិតជាមានរបស់ពិសេស ឬក៏ធ្លាប់ហាត់វិជ្ជាគុណ នៅវត្តសៅលីញ ឬក៏យ៉ាងណាទៅវិញ?

វីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះលើយ៊ូធូប កាលពីថ្ងៃទី ៩ កន្លងទៅថ្មីៗនេះ បង្ហាញពី ការភ្នាល់គ្នាមួយ រវាងបុរស ២នាក់ ដោយក្នុងនោះ មានបុរសម្នាក់ គាត់ហ៊ានអោយប្រាក់ ២៥ដុល្លារអាមេរិក បើសិនជាមានអ្នកអាច ទាត់ប្រដាប់ភេទគាត់ អោយហួលបាន ក្នុងចំនួន ១០ជើង។ យ៉ាងណាមិញ បុរសម្នាក់ បានយល់ព្រមភ្នាល់ជាមួយគាត់ ហើយគ្នីគ្នា របស់ខាងអ្នកទាត់ បានថតយកនូវវីដេអូឃ្លីបនេះ។

ទោះជាយ៉ាងណា នេះជាល្បែងមួយដ៏គ្រោះថ្នាក់បំផុត អាចប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែសំរាប់ករណី បុរសរូបនេះវិញ អាចមកពីគាត់ មានការពាក់ប្រដាប់ការពារ ឬ ក៏យ៉ាងណា នោះ ក៏មិនមានអ្នកបានដឹងច្បាស់នោះដែរ តែយ៉ាងណាមិញ ទោះបីជាពាក់ប្រដាប់ការពារ យ៉ាងណាក៏ដោយ ក៏អាចធ្វើអោយមានអារម្មណ៍ឈឺចាប់ខ្លះដែរ ព្រោះថា ដល់ទៅ ដប់ជើង ឯណោះ ចុះហេតុអ្វី គាត់ធ្វើដូចជាគ្មានរឿងអ្វីទៅវិញ? ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? 


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]