ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖​​ ឧប្បត្តិ​ហេតុ​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ហុង​ដា​ឌ្រីម ពណ៌​ខ្មៅ ស៊េរី ២០១០ ​ឈ្មោះ​ចាន់ គន្ថា​ ភេទស្រី អាយុ​៥៣​ឆ្នាំ រង​របួស​ធ្ងន់​​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ជា​ ស្រីនាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ រង​របួស​ស្រាល។ ស្រ្តី​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់​នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង​ រីឯ​អ្នក​បើក​រថយន្ត​​​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ឈ្មោះ​ថៃ គីមសៀន ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​សំរោង​ សង្កាត់​សំរោង ក្រុង​សំរោង ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ភូមិ​-ឃុំ​ខាងលើ​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ មេសា កន្លង​ទៅ​នេះ ។

សាក្សី​​ដែល​បាន​ឃើញហេតុ​ការណ៍​ផ្ទាល់​ភ្នែក​បាន​រៀប​ រាប់​​ឱ្យ​កោះ​សន្តិភាព​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្ត្រី​២នាក់ជិះ​ម៉ូតូ​ឌ្រីម​ឌុប​គ្នា​ពី​​ ផ្សារ​ឈូក​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ ចំណែក​រថយន្ត​កាមរី​ឆ្លាម​​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​​រថយន្ត​នោះ​បាន​បុក​ម៉ូតូ​ពី​ក្រោយ​យ៉ាង​ពេញ​ទំ​ហឹង​បណ្តាល​ ឱ្យស្ត្រី​២​នាក់​​រង​របួស​ធ្ងន់​ និង​ស្រាល​ ។ បន្ទាប់​មក​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​ផ្ទះ​មួយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ខូច​ ខាត​ផ្នែក​ខាង​មុខ​ ឯ​ម៉ូតូ​ខូច​​ទាំង​ស្រុង ប៉ុន្តែ​សំណាង​ល្អ​អ្នក​បើក​បរ​ថយន្ត​មិន​ទទួល​គ្រោះ​ថ្នាក់​អ្វី​ទេ ។ សាក្សី​បញ្ជាក់​ថា បន្ទាប់​ពី​កើត​ហេតុ​រួច​ គេបាន​ឃើញ​ប៉ូលិស​​ចរាចរ​​មក​ដល់​​ធ្វើ​ការ​វាស់​វែង​ និង​បញ្ជូន​អ្នក​​រង​របួស​​ទៅ​ធ្វើ​​កា​រ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត ចំណែក​រថយន្ត​​ និង​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​​​យក​ទៅ​រក្សា​ទុកនៅ​​អធិការដ្ឋា​នក្រុង​ សំរោង​​ដើម្បីរង​់ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]