ក្រុមហ៊ុន Anker បានបញ្ចេញវ៉ែនតាទាន់សម័យ ដែលអាចពាក់ស្ដាប់តន្ត្រីបាន

//s9.kh1.co/ce/cec169907cc6a37557b9c3ac42e3edac08ce8d04.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកក៏នឹងទទួលបានសំឡេង "surround" ជាមួយ speakers នៅខាងមុខនិងខាងក្រោយត្រចៀក ការកាត់បន្ថយសំឡេងរំខាន និងការរួមបញ្ចូលគ្នានៃការប៉ះនិងការគ្រប់គ្រងដោយសំឡេង។

បរទេស៖ ក្រុមហ៊ុន Anker កំពុងហក់ចូលផ្នែកវ៉ែនតាបញ្ចេញសំឡេង។ ម៉ាក Soundcore របស់ក្រុមហ៊ុននេះបានបញ្ចេញវ៉ែនតា Soundcore Frames ដែលអាចចាក់តន្ត្រីនិងទទួលការខល។ ចំណុចពិសេសនៃវ៉ែនតា Soundcore នេះគឺការលេងស្ទាយ៍ ដែលផ្ដល់ឲ្យអ្នកនូវស៊ុមម៉ូតទាន់សម័យចំនួន១០ ដែលអាចផ្លាស់ប្ដូរបាន អាស្រ័យលើអារម្មណ៍របស់អ្នកឬឡេនដែលត្រូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកក៏នឹងទទួលបានសំឡេង "surround" ជាមួយ speakers នៅខាងមុខនិងខាងក្រោយត្រចៀក ការកាត់បន្ថយសំឡេងរំខាន និងការរួមបញ្ចូលគ្នានៃការប៉ះនិងការគ្រប់គ្រងដោយសំឡេង។ អ្នកមិនអាចប្រើវាបានពេញមួយថ្ងៃ ជាមួយការស្ដាប់តន្ត្រី៥.៥ម៉ោង ទោះបីជាការសាកថ្ម១០នាទី គឺផ្ដល់ឲ្យអ្នកនូវរយៈពេលប្រើប្រាស់១.៥ម៉ោងបន្ថែម។

ពួកវាមានភាពធន់នឹងទឹក IPX4 ដូច្នេះយ៉ាងហោចណាស់ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីភ្លៀងនោះទេ។ វ៉ែនតា Soundcore Frames នឹងមានលក់នៅខែវិច្ឆិកា ក្នុងតម្លៃ២០០ដុល្លារ។ ចំណែក ស៊ុមបន្ថែមនីមួយៗត្រូវចំណាយអស់៥០ដុល្លារ៕

វ៉ែនតានេះអាចផ្លាស់ប្ដូរស៊ុមបាន
វ៉ែនតានេះអាចផ្លាស់ប្ដូរស៊ុមបាន

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T