ផ្លែឈើមួយនេះមានឈ្មោះជាភាសាអង់គ្លេសថា Breast Melon ដែលមានដើមកំណើតមកពីផ្លែបាឡុង ស្រដៀងទៅនឹងផ្លែត្រសក់ស្រូវ។

ផ្លែឈើដ៏ចំឡែកនេះ ត្រូវការស្រោចទឹក ៣ដងក្នុងមួយសប្ដាហ៍ នៅពេលដែលដាក់គ្រាប់វាដាំដំបូង បន្ទាប់មក ទើបគេកាត់បន្ថយបន្តិចម្ដងៗ។ គេតែងតែដាំវានៅក្នុងរដូវក្ដៅ ជាពិសេសនៅខែកក្កដា ទើបវាមានរសជាតិផ្អែមឆ្ងាញ់ពិសារ។ ផ្លែ breast melon ជាសន្ដានរុក្ខជាតិមានដើមជាវល្លិ៍ ដែលមានរូបរាងដូចជាដោះរបស់មនុស្សស្រី។ ដើមវាដំបូងបង្អស់ គឺបានដាំនៅក្នុងសាលារៀងអាឡឺម៉ង់មូយ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានឈ្មោះថា German Goethe Institute។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គីសូម្បីតែពណ៌របស់វាក៏ដូចទៅនឹងស្បែកមនុស្សដែរ មិនដូចជាផ្លែបាឡុង ដែលមានពណ៌បៃតង ឬ លឿងឡើយ។

ឥលូវនេះគេបានប្រះឃើញ ផ្លែឈើប្រភេទនេះ នៅតាមរបងហាងកាហ្វេមួយកន្លែង ក្នុងប្រទេសវៀតណាម ហើយផ្លែឈើរបស់គេ គឺមានលក្ខណៈភ្លោះបែកជាពីរទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ផ្លែឈើដ៏ចម្លែកមួយនេះ? តើប្រិយមិត្តធ្លាប់បានជួបប្រទះពីមុនដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]