ការប្រកួតជ្រើសរើសសិស្សស្រី ដែលស្រស់ស្អាត និងគួរឲ្យស្រលាញ់បំផុត “Miss-Con or Miss Cutest High School Girl” នៅក្នុងប្រទេសជប៉ុន ត្រូវបានបញ្ចប់ជាស្តាពរ ដោយជ័យលាភី ត្រូវបានទៅលើសិស្សស្រីម្នាក់ មានឈ្មោះថា Hikauncho។

យោងតាមប្រភពព័ត៌មាន RocketNews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា សិស្សស្រី Hikauncho ដែលជាម្ចាស់ជ័យលាភី នៅក្នុងកម្មវិធី “Miss-Con or Miss Cutest High School Girl” នេះ រស់នៅក្នុងតំបន់ Kanto ស្ថិតលើកោះ Honshu ប្រទេសជប៉ុន។ នាងមានសម្រស់ និងស្នាមញញឹមដ៏ស្រស់ស្អាតពីធម្មជាតិ ជាមួយនឹងការទំលាក់សក់សេះ និងមានធ្មេញចំពើស ដែលជាការពេញនិយម របស់នារីៗ ក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា លទ្ធផលនៃកម្មវិធីនេះ គឺបានពីការបោះឆ្នោតរបស់សាធារណៈជន នៅក្នុងប្រទេសជប៉ុន៕







នាង Hikauncho និងបេក្ខនារីដទៃទៀត

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសិស្សស្រីទទួលជ័យលាភីរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]