វីដេអូឃ្លីមួយ ត្រូវបានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត បង្ហោះលើ យ៊ូធូប បង្ហាញពី សកម្មភាពរបស់ វត្ថុមានពន្លឺម្យ៉ាង បានហោះយ៉ាងលឿន និង ស្ងប់ស្ងាត់ រំលងទីក្រុង Haskovo ប្រទេស ប៊ុលហ្គារី កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៣ កន្លងទៅនេះ។

យ៉ាងណាមិញ វត្ថុចម្លែកនេះ ត្រូវបានគេសង្ស័យ ថាជាថាសហោះ (UFO) ហើយបើតាមរយៈវីដេអូឃ្លីប អាចអោយយើងឃើញបានថា ខណៈពេលដែល វាកំពុងតែធ្វើសកម្មភាព ហោះលើអាកាសនោះ បានបញ្ចេញនូវពន្លឺ និង ប្តូរពណ៌ លាយលំគ្នាចុះឡើង ទៀតផង។ វីដេអូនេះ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ យ៊ូធូបម្នាក់ មានគណនី ឈ្មោះ nedialko kostadinov បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែនៅមានការលើកឡើងមួយចំនួនថា ខ្លាចនេះជាវីដេអូដែលមានការ កែឆ្នៃឡើង តាមប្រព័ន្ធកុំព្យូទ័រទៅវិញ។ ទោះជាយ៉ាងណា អតីតភ្នាក់ងារ FBI ម្នាក់ បានយល់ថា នេះអាចមិនមែនជា វីដេអូកែឆ្នៃសំរាប់បោកប្រាស់នោះទេ ហើយគាត់នឹងធ្វើការ ពិនិត្យពិច័យ និងស៊ើបអង្កេតមើល អោយបានច្បាស់ថាតើ នេះជាការពិត ឬ ក៏ជាការកែឆ្នៃឡើង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]