អ្នកល្មមៗចេញស្លុយពេលដាក់ពណ៌សក់ឆើតៗ ប៉ុន្តែតារាស្រីបីដួងនេះ មុខដូចតុក្កតា Barbie

//s9.kh1.co/42/42abf288fbf06f35a1690e2a8879e3aeae9944f9.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រៅពីមានសមត្ថភាពពូកែៗហើយនោះ បើនិយាយពីរូបសម្រស់របស់នាងវិញ យើងអាចនិយាយបានថា ពួកគេសុទ្ធតែជាកំពូលស្រីស្អាត ដែលមានមុខមាត់ដូចតក្កតា។

កូរ៉េខាងត្បូង៖ បច្ចុប្បន្ន តារាចម្រៀងស្រីទាំងបីនាក់ខាងក្រោមនេះ កំពុងសាងប្រជាប្រិយភាពរបស់ខ្លួនលើវិស័យចម្រៀង K-Pop បានយ៉ាងមានឥទ្ធិពល ព្រមទាំងមានអ្នកគាំទ្រច្រើនស្ទើរគ្រប់ប្រទេសលើសកលលោក ជាមួយនឹងស្នាដៃជាច្រើនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រៅពីមានសមត្ថភាពពូកែៗហើយនោះ បើនិយាយពីរូបសម្រស់របស់នាងវិញ យើងអាចនិយាយបានថា ពួកគេសុទ្ធតែជាកំពូលស្រីស្អាត ដែលអ្នកណាៗឃើញហើយក៏តែងតែសរសើរមិនដាច់ពីមាត់។ ជាពិសេស ថ្មីៗនេះ ក៏មានប្រភពក្រៅប្រទេសមួយចំនួននាំគ្នាលើកយកសម្រស់របស់តារាស្រីបីរូបនេះ មកបង្ហាញឲ្យយើងឃើញថា ពួកគេស្អាតៗខ្លាំងនៅពេលលាបសក់ពណ៌បែបឆើតៗ ពោលគឺមើលទៅប្រៀបដូចជាតុក្កតាបាប៊ី (Barbie) យ៉ាងដូច្នោះ៕

១.Somi

តារាចម្រៀងទោលកូនកាត់រូបនេះ ពីមួយថ្ងៃមួយថ្ងៃ នាងកំពុងមានសក្ដានុពលខ្លាំងទៅលើសម្រស់របស់នាង មិនថាលេងស្ទាយ៍តែងខ្លួនបែបម៉េចក៏ដោយ។ ពិសេសពេលនាងដាក់ពណ៌​ស​ ឬពណ៌ទង់ដែង​ និងពណ៌ផ្សេងទៀត មើលទៅដូចតុក្កតាមានជីវិតតែម្ដង។

Somi
Somi
Somi
Somi
Somi
Somi

២.Lisa (BLACKPINK)

តារាវ័យក្មេងជាងគេរបស់ BLACKPINK រូបនេះ ក៏ត្រូវមហាជនប្រដូចទៅនឹងតុក្កតាដែរ ពិសេសនៅពេលនាង​លាបសក់ពណ៌ទង់ដែងដូចរូបខាងក្រោម និងលាបក្រេមបបូរមាត់ក្រហមក្រាស់បន្តិចនោះ មើលទៅពិតជាគួរឲ្យទាក់ទាញតែម្ដង។

Lisa
Lisa
Lisa
Lisa
Lisa
Lisa

៣.Jessica (SNSD)

សមាជិកក្រុមចម្រៀងដ៏ល្បីរូបនេះ ក៏ត្រូវបានគេលើកមកនិយាយដែរថា នាងមានមុខមាត់ដូចតុក្កតា ពេលតែងខ្លួននិងលេងម៉ូតសក់ពណ៌ឆើតៗ​ ដូចជាពណ៌ទង់ដែង​ ពណ៌ក្រហម​ ឬពណ៌ផ្សេងៗទៀត។

Jessica 
Jessica 
Jessica 
Jessica 
Jessica 
Jessica 

ប្រភព៖ kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T